លោក Putin ពិភាក្សា​ការ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ជាមួយ​ទួរគី និង​ចោទ​អ៊ុយ​ក្រែ​ន​រំលោភ​កិច្ចព្រមព្រៀង​

2022/07/20 09:34:11 pm        695

​អ៊ីរ៉ង់៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ជួបប្រជុំ​ក្នុងប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ ដោយ​ស្វែងរក​ការធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ ជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​របស់​ទីក្រុង​មូ​ស្គូ​ចំពោះ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុបក្នុង​ពេល​យុទ្ធនាការ​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី២ ​របស់លោក​នៅក្រៅ​ប្រទេស​ ចាប់តាំងពី​ប្រទេស​រុស្ស៊ី​បាន​ចាប់ផ្តើមប្រតិបត្តិការ​សឹក​ពិសេសនៅក្នុង​ខែកុម្ភៈ លោក Putin បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi និង​ប្រធានាធិបតី​ទួរគីលោក​ Recep Tayyip Erdogan លើ​បញ្ហា​ដែល​កំពុង​ប្រឈម​ក្នុង​តំបន់ រួមទាំង​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី និង​សំណើ​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ ដើម្បី​បន្ត​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ក្នុងការ​បន្ធូរបន្ថយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​។​ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​អះអាង​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បដិសេធ​មិន​គោរព​តាម​កិច្ចព្រមព្រៀង ​ដែល​ត្រូវបាន​ឈានដល់​ក្នុងអំឡុង​កិច្ចពិភាក្សា​នៅក្នុង​ប្រទេស​ទួរគី​កាលពី​ខែមីនា​។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​អ្នកសារព័ត៌មាន​រុស្ស៊ី​នៅ​ទីក្រុង​តេ​អេ​រ៉ង់ លោក ​Putin បាន​ចោទប្រកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​បាន​បដិសេធ​មិន​អនុវត្ត​លក្ខខណ្ឌ​មួយចំនួន​។

នៅពេល​សួរថា តើ​កិច្ចចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​លើ​ដំណោះស្រាយ​នយោបាយ​អាច​បន្ត​ដែរឬទេ លោក ​Putin បាន​និយាយថា យើង​កំពុង​មើលឃើញថា​ អាជ្ញាធរ​ទីក្រុង Kyiv គ្មាន​បំណង​ចង់បាន​បែបនេះ​ទេ​។ បន្ទាប់មក​លោក Putin បាន​និយាយថា ទីក្រុង​មូ​ស្គូ​នឹង​ទទួលយក​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ប្រសិនបើ​ប្រទេស​លោកខាងលិច​លុបចោល​ការ​រឹតត្បិត​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​រុស្ស៊ី​។ មន្ត្រី​អង្គការសហប្រជាជាតិ រុស្ស៊ី អ៊ុយ​ក្រែ​ន និង​ទួរគីបាន​ឈានដល់​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​មួយ ដើម្បី​ធានាបាន​ការនាំចេញ​គ្រាប់​ធញ្ញជាតិ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ដែល​ត្រូវការចំនួន ២២លាន​តោន ខណៈ​នៅជាប់​គាំង​នៅក្នុង​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន​។ ការ​ឈានដល់​កិច្ចព្រមព្រៀង​នេះ​នឹង​បង្ហាញ​ពី​ជំហាន​ដ៏​សំខាន់​មួយ​ ឆ្ពោះទៅរក​ការបន្ធូរបន្ថយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក ដែល​បានធ្វើឱ្យ​តម្លៃ​ទំនិញ​សំខាន់ៗ​ដូចជា​ស្រូវ​សាលី និង​ស្រូវ​បាលី​កើនឡើង​តម្លៃ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm