មណ្ឌលគិរី៖ នៅរសៀលថ្ងៃ២០ កក្កដា ២០២២ មន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធ បាននឹងកំពុងចុះពិនិត្យឃ្លាំងគ្រឿងសំណង់មួយកន្លែង ដែលមុននេះបន្តិចនៅលើទីតាំងនេះ បានបាក់រលំស៊ីទែនផ្ទុកស៊ីម៉ង់ដ៏ធំ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជិតខាង ។
ទីតាំងដែលបានបាក់ស៊ីទែនផ្ទុកស៊ីម៉ង់នេះ មានយីហោ ឆៃលី ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញ មូលហេតុដែលបានរលំ ស៊ីទែនស៊ីម៉ង់ អាចបណ្ដាលមកពីការសាងសង់គ្មានលក្ខណៈបច្ចេលទេសគ្រប់គ្រាន់ ព្រោះសំណង់នេះគ្មានច្បាប់ ហើយមន្ត្រីជំនាញធ្លាប់អញ្ជើញម្ចាស់ឃ្លាំងសំណង់ឆៃលីនេះ មកជួបពិភាក្សារឿងសំណង់គ្មានច្បាប់ជាច្រើនលើកមកហើយ តែម្ចាស់ទីតាំងមិនសហការ៕


