បាត់ដំបង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដឹកនាំដោយព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តបាត់ដំបង ផ្នែកជំនាញបានសហការជាមួយ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ប៉ុស្តិ៍រដ្ឋបាលបឹងរាំង មេភូមិស្វាយធំ បានចុះពិនិត្យ និងរុករកវត្ថុតាង លើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៉ិចប្រេសដែលមានទីតាំងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងការពិនិត្យឆែកឆេរ សមត្ថកិច្ចបានដកហូតទឹកដោះគោស្រស់ និងទឹកដោះគោជូរចម្រុះ បានចំនួន១៩០ (មួយរយកៅសិប) កេះ រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F.8861ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះសំ អឿន ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅភូមិឃុំកើតហេតុខាងលើ (ម្ចាស់ទីតាំង) ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនីតិវិធី៕ អត្ថបទ ៖ បាន សុខរិទ្ធ





