រថយន្តទ្រង់ដឹកអីវ៉ាន់ មានកម្ពស់ខ្ពស់ជាង ប៉ារ៉ាសកំណត់ ស្ពានម៉ាឡេ បើករថយន្តបុកបាក់ តែមិនបង្កអោយមនុស្សរងរបួសឡើយ

2021/04/27 09:59:58 am        371

ភ្នំពេញ៖ រថយន្ត ហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបុកបារ៉ាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានម៉ាឡេ បុកបាក់ទាំងគល់ រួមទាំងទីស្នាក់ការ យាមគោលដៅរបស់សន្តិសុខ ជាប់រថយន្តអូសប្រហែល ២ម៉ែត្រ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០ នាទីព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានម៉ាឡេ កែង ផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2777 បើកដោយបុរសម្នាក់ ចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានម៉ាឡេ ខណៈពេលមកដល់ចំណុចកើតហេតុ ដោយរថយន្តបង្កមានកម្ពស់ខ្ពស់ជាង បារ៉ាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានម៉ាឡេ ក៏បានបុកពេញទំហឹង បណ្តាលឲ្យ របើកទាំងគល់បារ៉ាស រួមទាំងទីស្នាក់ការសន្តិសុខ គៀបជាប់រថយន្តអូសប្រហែល២ម៉ែត្រ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។



តាមប្រភពព័ត៌មានពីតៃកុងរថយន្តបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានម៉ាឡេ គាត់មិនបានចាប់អារម្មណ៍ថា ស្ពានម៉ាឡេមានបារ៉ាសកំណត់កម្ពស់នោះទេ ទើបប្រឹងបន្ថែុមល្បឿនរថយន្ត ដើម្បីឡើងស្ពាន ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់ទ្រង់របស់រថយន្តបុកបារ៉ាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពាន រួមទាំងទីស្នាក់ការរបស់សន្តិសុខ គៀបជាប់រថយន្តអូសប្រហែល២ម៉ែត្រ។


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុរួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm