ឧត្តរមានជ័យ៖ ស្ថានភាពកម្រិតកម្ពស់ទំនប់អាងស្តុកទឹកបឹងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គិតត្រឹមវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ កម្រិតកម្ពស់ទឹកបានហក់ឡើងបន្ថែមទៀតបន្តិចមានកម្រិតកម្ពស់ទឹក ៣,៣៧ម៉ែត្រ បើធៀបទៅថ្ងៃម្សិលមិញកម្រិតកម្ពស់ទឹកស្រកនៅត្រឹម ៣.៣៥ម៉ែត្រ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យបានឲ្យដឹងថា ករណីអាកាសធាតុ បើភ្លៀងនៅតែបន្តធ្លាក់នៅផ្នែកខាងលើនៃតំបន់ជួរភ្នំដងរែក វានឹងអាចបណ្តាលឲ្យបឹងទឹកតាម៉ុកទទួលបានប្រភពទឹកពេញប្រៀបអាងស្តុកបាន ដោយសារតែប្រភពទឹកភ្លៀងបានធ្លាក់មកពីផ្នែកខាងលើភ្នំ៕