អាស៊ី​អឺរ៉ុប​ឡើង​ជួប​ណាហ្គា​នៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ក្រោយ​យកឈ្នះ​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​វិញ ៣-០

2022/07/21 05:20:01 pm        79

​បាល់ទាត់៖ ទីបំផុត​ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុបបានទទួល​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយសម្រាប់​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ ដោយ​ត្រូវ​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏ បន្ទាប់ពី​ក្រុម​សមាជិក​លី​គ​ទី​២ មួយ​នេះ បាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​វិញដោយ​លទ្ធផល ៣-០ ក្នុងជំនួប​កាត់សេចក្ដី​ជើង​ទី​១ វគ្គ​ជម្រុះ​ថ្នាក់ជាតិនៅ​កីឡដ្ឋាន​ AEU Sport Park ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា​ម្សិលមិញ។​

​បន្ទាប់ពី​រង​បរាជ័យ​ក្រៅ​ដី ២-១ កាលពី​ជើង​ទី​១ អាស៊ី​អឺរ៉ុបធ្វើបាន​យ៉ាង​ល្អក្នុងជំនួប​ជើង​ទី​២ លើ​ទឹកដី​របស់ខ្លួនដោយ​ការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​របូត​ឡើយ។ លើសពីនេះ ពួកគេ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ៣​គ្រាប់ដោយ​កីឡាករ ម៉ន កក្កដា ២​គ្រាប់ និង ប៉ុក រ៉ូ​ហ្សា ១​គ្រាប់ដើម្បី​ធានា​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយ​ទៀតផង បន្ទាប់ពី​សរុប​លទ្ធផល​ទាំង ២​ជើង អាស៊ី​អឺរ៉ុបឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ៤-២។​

​សម្រាប់​ក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ អាស៊ី​អឺរ៉ុបនឹងត្រូវ​ជួប​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​៣ គិត​ត្រឹម​សប្ដាហ៍​ទី​១១ នៃ​លី​គ​កំពូល​កម្ពុជាគឺ​ក្រុម​ណាហ្គា​វើ​ល​ដ៏ដែល​នឹងត្រូវ​ជួបគ្នា ២​ជើងដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើង​វគ្គ​បន្ដ ក្នុងនោះ​ជើង​ទី​១ គ្រោង​ប្រកួត​នា​ថ្ងៃទី​២៧ ខែកក្កដា ខណៈ​ជើង​ទី​២ ក្រុម​ទាំងពីរគ្រោង​ប្រកួត​នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm