សហភាព​អឺរ៉ុប​ប្រាប់​រដ្ឋ​ជា​សមាជិក​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន ខណៈ​មានការ​ព្រមាន​ថ្មី​ពី​លោក Putin

2022/07/21 05:42:35 pm        536

​សហភាព​អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​ប្រាប់​រដ្ឋ​សមាជិក​កាលពី​ថ្ងៃ​ពុធ​ ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ​រហូតដល់​ខែ​មីនា ឆ្នាំ​២០២៣ ដែល​ជា​ផ្នែក​នៃ​ផែនការ​គ្រាអាសន្ន បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ថា​ ការ​ផ្គត់ផ្គង់​ដែល​បញ្ជូន​ទៅ​អឺរ៉ុប​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែម​ទៀត​។

​ការ​ដឹក​ជញ្ជូន​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 គ្រោង​នឹង​ដំណើរការ​ជាថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ការ​ផ្អាក​ដល់​ដើម្បី​ជួសជុល​រយៈពេល​ ១០​ថ្ងៃ​។ បណ្ដាញ​នេះ​មាន​ច្រើនជាង​មួយ​ភាគ​បី​នៃ​ការនាំចេញ​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប​។ ​ការផ្គត់ផ្គង់​តាមរយៈ Nord Stream 1 ត្រូវបាន​កាត់បន្ថយ​មុន​ពេល​ការ​ជួសជុល​ប្រចាំឆ្នាំ ​ដោយសារ​ជម្លោះ​ជុំវិញ​ការដាក់ទណ្ឌកម្ម ហើយ​ឥឡូវនេះ​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែមទៀត​។ លំហូរ​ឧស្ម័ន​តាមរយៈ​ផ្លូវ​ផ្សេងទៀត​ដូចជា​អ៊ុយ​ក្រែ​ន​ក៏បាន​ធ្លាក់​ចុះ​ផង​ដែរ ​ចាប់​តាំង​ពី​ការវាយលុក​របស់​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​។

​ការរអាក់រអួល​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អឺរ៉ុប​ ក្នុង​ការចាក់​បំពេញ​ឧស្ម័ន​ឡើងវិញ​នៅមុន​រដូវរងា ដោយ​បង្កើន​ហានិភ័យ​នៃ​បែកបាក់​គ្នា និង​ផលប៉ះពាល់​មួយទៀត​ដល់​កំណើនសេដ្ឋកិច្ច​ដែល​ទន់ខ្សោយ ប្រសិនបើ​ទីក្រុង Moscow រឹតត្បិត​បន្ថែមទៀត​លើ​លំហូរឧស្ម័ន​នេះ ជាការ​សងសឹក​ចំពោះ​ទណ្ឌកម្ម​របស់លោក​ខាងលិច​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​គណៈកម្មការ​អឺរ៉ុប​បានស្នើ​គោលដៅ​ស្ម័គ្រចិត្ត ​សម្រាប់​រដ្ឋ​ជា​សមាជិក​ទាំងអស់​កាត់​បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ចាប់ពី​ខែសីហា​ដល់​ខែមីនា​ ឆ្នាំ​២០២៣ ខាងមុខ បើ​ធៀប​នឹង​ការប្រើប្រាស់​ជា​មធ្យម​របស់​ពួកគេ​ក្នុង​រយៈពេល​ដូចគ្នា​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm