កម្ពុជា​សោកស្តាយ​ដែល​អាមេរិក​ដាក់​ចំណាត់ថ្នាក់​លេខ​៣ ​ចូលក្នុង​បញ្ជី​ខ្មៅ​នៃ​ការជួញដូរ​មនុស្ស

2022/07/21 06:11:38 pm        953

​ភ្នំពេញ​៖ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​សម្តែង​ការខកចិត្ត និង​សោកស្តាយ​បំផុត​ បន្ទាប់ពី​អាមេរិក​បាន​ដាក់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ជា​ប្រទេស​ចូល​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស ខណៈ​កម្ពុជា​បាន​ខិតខំ​យ៉ាងសកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បើ​ទោះ​បី​ជា​កម្ពុជា​ជួប​វិបត្តិ​កូ​វីដ​-១៩​ នា​ពេល​កន្លងទៅ​យ៉ាងណាក៏ដោយ​។​

​ថ្លែងប្រាប់​ទូរទស្សន៍ BTV នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២​នេះ លោកជំទាវ ជូ ប៊ុន​អេង បាន​មាន​ប្រសាសន៍ថា ខណៈ​កម្ពុជា​ជួប​នូវ​វិបត្តិ​កូ​វីដ​-១៩ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ក៏ដោយ​ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យ៉ាង​ខ្លាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ដោយ​គ្មាន​ការ​រុញ​រា និង​ក៏​មាន​ការ​សហការ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក និង​ដៃគូ​ផ្សេងៗ​ទៀត​ផងដែរ ​រហូតដល់​កម្ពុជា​សម្រេច​ឲ្យ​អាមេរិក​ដាក់​ស្នាក់ការ​របស់​ខ្លួន សម្រាប់​ពិគ្រោះ​យោបល់ និង​ពិភាក្សា​គ្នា​ទាក់ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា​ផង​ដែរ​។​

​លោកជំទាវ​ ជូ ប៊ុន​អេង បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ដាក់​កម្ពុជា​ជា​ចំណាត់​ថ្នាក់​លេខ​២ ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ខណៈ​ចំណាត់ថ្នាក់​លេខ​២ ​នេះ​គឺជា​ប្រទេស​មានការ​ខិតខំ​ប្រឹងប្រែង និង​មានការ​ឆ្លើយតប និង​មាន​ភាព​ចន្លោះប្រហោង​ដែល​ត្រូវ​បំពេញ​បន្ថែម ​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នេះ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២ ​នេះដែល​អាមេរិក​សម្រេច​ដាក់​កម្ពុជា​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​៣ គឺ​គេ​ចង់​និយាយ​ថា ​កម្ពុជា​មាន​ភាព​ប្រងើយ​កន្តើយ គ្មាន​ការ​យក​ចិត្តទុកដាក់ និង​គ្មាន​ការ​ខ្វាយខ្វល់​ ចំពោះ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស រហូត​ដល់​គេ​អាច​សម្រេច​ដាក់ទណ្ឌកម្ម​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ​។​

យ៉ាងណាក៏ដោយ​លោកជំទាវ ជូ ប៊ុន​អេង បាន​សម្តែង​ការ​ខកចិត្ត​យ៉ាងខ្លាំង ​ចំពោះ​ការសម្រេច​របស់​ក្រសួង​ការបរទេស​អាមេរិក​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​នេះ ដោយ​ការដាក់​នេះ​គឺ​ចង់​មានន័យថា អាមេរិក​ពុំបាន​ធ្វើការ​សហការ​ជាមួយ​កម្ពុជា​នោះ​ទេ ពោលគឺ​អាមេរិក​ធ្វើការ​នេះ​តែ​ឯកឯង​មាន​លក្ខណៈ​បែប​ផ្សេង ខណៈ​អាមេរិក​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​រហូត​មក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នេះ តែ​បែរ​ជា​ដាក់​ប្រទេស​ដែល​ខ្លួន​កំពុង​ជួយ​នេះ​ចូល​ក្នុង​បញ្ជី​ខ្មៅ​ទៅវិញ​នោះ​៕

អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm