លោក​ Biden គ្រោង​នឹង​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Xi ក្នុង​រយៈពេល ​១០​ថ្ងៃ​បន្ទាប់ ខណៈ​មានការ​សង្ស័យ​លើ​ដំណើរ​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់

2022/07/21 11:29:11 am        613

​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​ពេល​ជាង ​១​សប្ដាហ៍​ទៀត​គិត​ពី​សប្ដាហ៍​ថ្ងៃក្រោយ​ទៅ និង​បង្ហាញ​ពី​ភាពមិនច្បាស់លាស់ថា តើប្រធានសភា​លោកស្រី Nancy Pelosi នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ ឬ​យ៉ាងណា​។

​លោក Biden បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Washington បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​លោក​ក្នុង​ដំណើរ​កម្សាន្ត​មួយថ្ងៃ​ទៅកាន់​រដ្ឋ Massachusetts ថា ​ខ្ញុំ​គិតថា​ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី Xi ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខ​ទៀត​នេះ​។ ​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Xi និង​លោក Biden នឹង​កើតឡើង​ប៉ុន្មាន​ខែ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​តាម​វីដេអូ​ចុងក្រោយ​របស់​មេដឹកនាំ​ទាំង​២ កាលពី​ខែ​មីនា​។ វា​នឹង​ក្លាយ​ជា​ជំនួប​ផ្ទាល់​លើក​ទី​២ ​រវាង​លោក​ទាំង២ ​ចាប់​តាំងពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​លើកទី១ ​ចាប់តាំងពី​ប្រមុខ​ការពារជាតិ​របស់​ប្រទេស​ទាំង​២​ បាន​បង្កើន​សង្គ្រាម​វោហារសាស្ត្រ​ដាក់គ្នា​ទៅវិញទៅមក​នៅឯ​កិច្ចសន្ទនា Shangri-La ក្នុងប្រទេស​សិង្ហ​បុរី​។​

​ការអះអាង​របស់លោក Biden កាលពី​ខែឧសភា​ដែល​ថា ​សហរដ្ឋអាមេរិក​នឹងធ្វើ​អន្តរាគមន៍​ដោយ​យោធា ប្រសិនបើ​ទីក្រុង​ប៉េកាំង​ប៉ុនប៉ង​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​កោះ​តៃវ៉ាន់រួបរួម​ជាមួយ​ចិនដីគោក ដែល​ត្រូវ​បានកំណត់​សម្រាប់​វេទិកា​នោះ ដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិនលោក​ឧ​ត្ត​ម​សេនីយ៍ Wei Fenghe បាន​ទាត់ចោល​នូវ​ច្បាប់​ស្ដីពី​ទំនាក់ទំនង​កោះ​តៃវ៉ាន់​នោះ​។ ទោះជា​យ៉ាងណាក៏ដោយនៅ​ពេល​ត្រូវ​បាន​សួរ​កាលពី​ថ្ងៃ​ពុធ ​អំពី​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi លោក​ Biden បាន​និយាយ​ថា "​ខ្ញុំ​គិត​ថា​ យោធា​គិត​ថា​ វា​មិន​មែន​ជា​គំនិតល្អ​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​ស្ថានភាព​របស់​វា​ជា​អ្វី​ទេ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am