រដ្ឋមន្រ្តីការបរទេសអាស៊ាន និងដៃគូជិត ៤០ប្រទេស នឹងមកកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន

2022/07/21 06:41:39 pm        586

ភ្នំពេញ៖ ស្របពេលកម្ពុជានឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយប្រទេសជាដៃគូ នឹងមានរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសប្រទេសជាដៃគូជិត ៤០ប្រទេសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខ។

ថ្លែងប្រាប់BTV News ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ចំពោះដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើកទី៥៥ ​និងកិច្ចប្រជុំពាក់ព័ន្ធ ​ដែលនឹងប្រព្រឹត្តទៅនាដំណាច់ខែកក្កដានេះ នឹងត្រូវ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខាភ្នំពេញ ​ដោយគិតត្រឹមថ្ងៃនេះ​ដំណើរការរៀបចំបាន​ប្រព្រឹត្តទៅ​ដោយ​រលូន និងទៅតាមផែនការ ទាំងទីតាំង​ និងទីកន្លែងប្រជុំនីមួយៗ។

ឯកឧត្តម ​បន្តថា ​ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ​ បានអញ្ជើញរដ្ឋមន្រ្តីការបរទេស​អាស៊ាន​ និងរដ្ឋមន្រ្តីការបរទេសជាដៃគូរួចរាល់ ​ខណៈមានរដ្ឋមន្រ្តីការបរទេសអាស៊ាន​ និងប្រទេស​ជា​ដៃគូ​ចំនួន​ជិត ៤០ប្រទេសបានឆ្លើយតបនឹងចូលរួមកិច្ចប្រជុំនាពេលខាងមុខ។

សម្រាប់ព្រឹត្តិការណ៍នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥​ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជា​ក្នុងនាម​កម្ពុជាជាប្រធានអាស៊ាន ​ឯកឧត្តម គង់ ភោគ បញ្ជាក់ថា​ នេះបង្ហាញថា ​កម្ពុជាមានលទ្ធភាព និង​សមត្ថភាពក្នុងការរៀបចំកិច្ចប្រជុំទ្រង់ទ្រាយធំ ទោះស្ថិតក្នុងបរិបទកូវីដ១៩។

ឯកឧត្តម ​បានលើកឡើងថា កិច្ចប្រជុំនាពេលខាងមុខ ផ្តល់អត្ថប្រយោជន៍៤យ៉ាង រួមមាន ទី១,ការ​បង្ហាញ​អំពីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដើរតួនាទីរបស់ខ្លួន ​មិនត្រឹមតែក្នុងតំបន់ ទី២,​ជាការផ្តល់អាទិភាពដល់កម្ពុជា ដើម្បីជំរុញការគិតសម្រាប់តំបន់ ​និងពិភពលោកដែលកំពុងប្រឈម ទី៣, ជាឱកាសសម្រាប់កម្ពុជា​បង្កើតបរិយាកាសឲ្យមាន​ការសហការគ្នាឈានទៅ​រកការដោះស្រាយ​បញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ន និងទី៤,គឺការដាក់ចេញគោលនយោបាយ​ និងគោលជំហរ ដើម្បី​អនុញ្ញាតឲ្យទៅរកការដោះស្រាយបញ្ហានានា។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើឡើងពីថ្ងៃទី៣១ ខែ​កក្កដា​ រហូតដល់ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២២ នៅ​រាជធានីភ្នំពេញ​ តាមទម្រង់ដោយផ្ទាល់​ក្រោម​មូលបទ ការដោះស្រាយបញ្ហាប្រឈមរួមគ្នា ​ដោយបញ្ហានោះរួមមានទាំងវិបតិ្តសកលកូវីដ១៩ បញ្ហា​ធ្លាក់ចុះសេដ្ឋកិច្ចសកល ​បញ្ហាសង្គ្រាម ក៏ដូចជាអស្ថិរភាពមួយចំនួនទាំងក្នុងតំបន់ និង​ក្រៅ​តំបន់ ខណៈមូលបទនេះ​ជាស្នូលទាមទារឲ្យមានការរួមគ្នា​ដើម្បីដោះស្រាយ​តាមរយៈការពិភាក្សា​រវាង​សមាជិកអាស៊ាន ​និងអាស៊ានជាមួយប្រទេសជាដៃគូ៕

អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm