ការលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជាតាមដងទន្លេមេគង្គ ចាប់ផ្តើមកើនឡើងវិញ

2022/07/21 07:25:42 pm        690

ភ្នំពេញ៖ ក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា និងក្រុមហ៊ុននាវាទេសចរណ៍អន្តរជាតិនានាទៀត បាននាំគ្នាបើកដំណើរការអាជីវកម្មនាវាទេសចរណ៍ឡើងវិញ ដើម្បីដឹកទេសចរជាតិអន្តរជាតិ ទស្សនាកម្ពុជា វៀតណាម នៅតាមផ្លូវទឹកតាមទន្លេមេគង្គ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​បើកប្រទេស ​និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញមក។

លោក ផាន សុបិន តំណាងក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា ​បានថ្លែងប្រាប់BTVនៅថ្ងៃទី២១ ខែកក្តដានេះថា ​ក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា បានចាប់ផ្តើមបើកដំណើរការដឹកភ្ញៀវទេសចរជាតិ​អន្តរជាតិទស្សនាកម្ពុជា វៀតណាម តាមដងទន្លេមេគង្គ នៅដើមខែកក្តដានេះ ហើយនៅក្នុង​ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនលោក បើកដំណើរការចំនួន២នាវា ឆ្លងដែនចេញចូលកម្ពុជា​ វៀតណាម ហើយដោយសារនៅក្នុងអំឡុងពេលនេះមានភ្ញៀវទេសចរអន្តរជាតិ​កក់ទិញ​កញ្ចប់​ទេសចរណ៍ទស្សនាកម្ពុជាតាមផ្លូវទឹកនេះ​បន្តមានកំណើនច្រើន លោកនឹងបង្កើនការបើក​ចំនួនប្រាំ​នាវា​បន្ថែមទៀត។

លោក ផាន សុបិន បានថ្លែងថា នៅមុនបរិបទកូវីដ១៩មិនទាន់រាតត្បាត មានក្រុមហ៊ុន​នាវា​ទេសចរណ៍ជាតិអន្តរជាតិចំនួន ៥ក្រុមហ៊ុន ​ក្នុងនោះមានក្រុមហ៊ុនជាតិចំនួន២ បើកដំណើរការដឹក​ជញ្ជូនភ្ញៀវទេសចរជាតិអន្តរជាតិទស្សនាកម្ពុជា ​វៀតណាម តាមដងទន្លេមេគង្គយ៉ាងសកម្ម ហើយក្នុងអំឡុងមានការរាតត្បាត​កូវីដ១៩ ជាង២ឆ្នាំនេះ​ អាជីវកម្មនាវាទេសចរណ៍ដឹកទេសចរឆ្លង​ដែន​ចេញចូលកម្ពុជាវៀតណាមនេះបានផ្អាក ​ហើយទើបតែរហូតមកដល់ពេលនេះទេ គឺមាន​តែក្រុមហ៊ុនលោក​ដែលជាក្រុមហ៊ុនក្នុងស្រុកបានសម្រេចចិត្តបើកមុនគេ។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការបើកអាជីវកម្មដឹកទេសចរ​ជាតិអន្តរជាតិ ឆ្លងដែនតាមច្រកព្រំដែនផ្លូវទឹក ​មកទស្សនាកម្ពុជា នឹងជម្រុញកំណើនភ្ញៀវ​ទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា​ កើនលើស ១លាននាក់នៅដំណាច់ឆ្នាំ២០២២នេះ ខណៈក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានជាង៥០ម៉ឺននាក់។

ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ហោ សារុន ក៏បានស្នើឲ្យបណ្តាក្រុមហ៊ុននាវា​ទេសចរណ៍សូម​កុំ​ដំឡើងថ្លៃ​កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជាតាមផ្លូវទឹក និងត្រូវបង្កើនការផ្តល់សេវាប្រកប​ដោយ​គុណភាព បដិសណ្ឋារកិច្ចល្អ ដើម្បីបង្កើតភាពទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា​កាន់តែ​ច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm