បាល់ទាត់៖ ជំនួបវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ទាំងពីរជើងរវាងក្លិបអង់គ្លេស Chelsea និងក្លិបព័រទុយហ្កាល់ FC Porto នឹងត្រូវធ្វើឡើងនៅទឹកដីអេស្ប៉ាញទីក្រុង Seville។ ការប្រកួតទាំងពីរជើងនឹងធ្វើនៅកីឡដ្ឋាន Ramon sanchez-Pizjuan ដែលជាទឹកដីរបស់ក្រុម Sevilla។
កាលបរិច្ឆេទប្រកួតមិនត្រូវបានផ្លាស់ប្តូរឡើយគឺជើងទី១ ថ្ងៃទី៧ ខែមេសា និងជើងទី២ មួយសប្តាហ៍បន្ទាប់។ មូលហេតុដែលការប្រកួតទាំង ២ជើងលើកមកទឹកដីអេស្ប៉ាញនេះ គឺដោយសារច្បាប់គ្រប់គ្រងការរីករាលនៃមេរោគ Covid-19 របស់ប្រទេសទាំងពីរ។ ហេតុផលដូចគ្នានេះដែរក៏បានកើតឡើងនៅវគ្គ ១៦ក្រុមចុងក្រោយដែរនៅពេល Chelsea ជួប Atletico Madrid ដោយប្រកួតនៅទឹកដី Bucharest ប្រទេសរ៉ូម៉ានីទាំងពីរជើង ខណៈ Liverpool ជួប Leipzig នៅពេលនោះក៏ត្រូវបានលើកទៅលេងនៅទឹកដីហុងគ្រីក្នុងទីក្រុង Budapest ផងដែរ៕
អត្ថបទ៖នាង សុភាវុធ