សហគមន៍ផ្តល់ជំនួយគាំទ្រគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងបន្តចូលរួមបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥

2022/07/21 12:35:23 pm        465

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅនិវេសនដ្ឋានទូតអង់គ្លេសឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានរៀបចំកិច្ចពិភាក្សា Cambodia Mine Action Coffee Briefing ជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍វិស័យមីន ដើម្បីចែករំលែកព័ត៌មាន​ពាក់ព័ន្ធ​នឹងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់សហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រយៈពេល ៣០ឆ្នាំ ព្រមទាំងបានលើកឡើងអំពីបច្ចុប្បន្នភាពវិស័យសកម្មភាពមីន និងចលនាជាតិរបស់​សម្តេចតេជោ​ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់សហគមន៍ម្ចាស់ជំនួយថា អាជ្ញាធរមីន បានធ្វើការសិក្សា និងរៀបចំផែនការយ៉ាងច្បាស់លាស់ ​ក្នុងការប្រើប្រាស់ថវិកាម្ចាស់ជំនួយ និងថវិការបស់គម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាពមីន ​ដោយមិនអោយប៉ះពាល់ ​ឬត្រួតគ្នានោះទេ ជាពិសេសការ​បែងចែក​កម្លាំងបោសសម្អាតមីន ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា​សម្រេចគោលដៅ​កម្ពុជា​គ្មាន​មីនឆ្នាំ២០២៥។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើសុំសហគមន៍ផ្តល់ជំនួយទាំងអស់ ត្រូវបន្តចូលរួមគាំទ្រដល់ការងារ​បោស​សម្អាត​មីននៅតាមគោលដៅអាទិភាព​ ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ការរំដោះគ្រាប់មីនចុងក្រោយ។

សហគមន៍ផ្តល់ជំនួយ បានអបអរសាទរ​ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ​និងគាំទ្រគោលដៅ “សូន្យមីនឆ្នាំ២០២៥” តាមរយៈការអនុវត្តគម្រោងសម្តេចតេជោ​សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ជាងនេះទៅទៀត ​សហគមន៍ផ្តល់ជំនួយ បានគាំទ្រនូវការកំណត់គោលដៅអាទិភាពរបស់រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការងារបោសសម្អាតមីន​ ដោយជ្រើសយកតំបន់ទីប្រជុំជន ​វប្បធម៌ ទេសចរណ៍​ និងការអភិវឌ្ឍ៕


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am