អុីតាលី ៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) ត្រូវបានគេរំពឹងទុកថា លោកនឹងលាលែងពីតំណែងនៅថ្ងៃព្រហស្បតិ៍នេះ ជាការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតមុនអាណត្តិ និងបើកទំព័រថ្មីនៃភាពមិនប្រាកដប្រជាផ្នែកនយោបាយ ។ថ្លែងទៅកាន់សភា លោក ដ្រាហ្គី បាននិយាយថា លោកនឹងជួបជាមួយប្រធានាធិបតី ស៊ឺជីអូ ម៉ាត់តារ៉េឡា (Sergio Mattarella) ហើយនិងជូនដំណឹងគាត់ពីបំណងរបស់លោក ក្រោយមិនអាចបង្រួបបង្រួមរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយនេះបាន៕
