ប្រទះឃើញ​កូន​ក្រពើ​ត្រី​ ទើប​នឹង​ញាស់​ចំនួន​ ១៥​ក្បាល ​នៅ​ក្នុង​បឹង​ធម្មជាតិ​

2021/04/27 09:59:58 am        24

ភ្នំពេញ៖ អង្គការ WCS បាន​ចែកចាយ​រូបភាព ​និង​វីដេអូ​បង្ហាញ​អំពី​កូន​ក្រពើ​ត្រី (Siamese crocodile) ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត ​ក្នុងចំណោម​ប្រភេទ​សត្វ​ក្រពើ​ជិត​ផុត​ពូជ​បំផុត​ដទៃទៀត​ នៅលើ​ពិភពលោក កំពុង​ហែល​នៅ​ក្នុង​បឹង​ធម្មជាតិ​មួយ ​ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​រូបភាព​ទាំងនេះ​ ថត​បាន​ដោយ​ក្រុម​ការពារ​សំបុក​ក្រពើ​ត្រី​ នៃ​អង្គការ WCS ក្នុង​កំឡុងពេល​ចុះ​ល្បាត សហការ ជាមួយ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង​។​

​ក្រុមការងារ​ខាងលើ​ បាន​ប្រទះឃើញ​កូន​ក្រពើ​ត្រី​ចំនួន ​១៥​ក្បាល ដែល​កូន​ក្រពើ​នីមួយៗ​មាន​ប្រវែង​ប្រហែល ៣០​សង់ទីម៉ែត្រ កំពុង​ហែល​នៅ​ក្នុង​បឹង​ធម្មជាតិ ​ក្នុង​តំបន់ដី​សើម​ដែលជា​ទីជម្រក​ដ៏​សំខាន់​មួយ​របស់​ក្រពើ​ប្រភេទ​នេះ​។ ក្រុមការងារ​ បាន​កត់សម្គាល់​ឃើញថា ដោយសារ​ក្នុងឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​តិច បឹង​នៅ​ក្នុង​តំបន់ដីសើម​នេះ​កាន់តែ​រាក់​ទៅៗ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់ទី​ជម្រក​របស់​វា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​

​ក្រពើ​ត្រី​ ត្រូវ​បាន​កត់ត្រា​ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​។ អ្នកវិទ្យាសាស្ត្រ​ បាន​រកឃើញ​វត្តមាន​របស់​វា​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ​ បច្ចុប្បន្ន​វត្តមាន​របស់​ក្រពើ​ប្រភេទ​នេះ​ស្ទើរតែ​ផុត​ពូជ​នៅក្នុង​ប្រទេស​វៀតណាម​ នឹង​ថៃ និង​មាននៅ​សេសសល់​តិចតួច​ក្នុងប្រទេស​ឡាវ និង​ឥណ្ឌូនេស៊ី​។ តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក វត្តមាន​ប្រភេទ​នេះ​ប្រហែលជា ៥.០០០​ក្បាល នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ចាត់ទុកថា​ជា​ចំនួន​មួយ​ច្រើនជាង​ប្រទេស​ដទៃទៀត​។

​ក្រពើ​ត្រី​ កំពុង​ប្រឈម​ទៅនឹង​កត្តា​គំរាមកំហែង​ជាច្រើន​ដូចជា ការបាត់បង់​ទីជម្រក​និង​ការ​ប្រមាញ់​ខុសច្បាប់​លើ​ក្រពើ​ជំទង់ និង​ការ​ប្រមូល​យក​កូនតូច​និង​ពង​រប​ស់វា​ទៅ​លក់​ឱ្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ថៃ​។​

​អង្គការ WCS បាននិងកំពុង​អនុវត្ត​កម្មវិធី​អភិរក្ស​មួយចំនួន​ដើម្បី​ការពារ​ប្រភេទ​នេះ​កុំឱ្យ​ផុត​ពូជ​។ គម្រោង​បាន​ដាក់​បញ្ចូល​ក្រុម​អតីត​អ្នកប្រមាញ់​ ដើម្បី​ចូលរួម​ស្វែងរក​និង​ការពារ​សំបុក​នៅក្នុង​ធម្មជាតិ​។ តាមរយៈ​ការអនុវត្ត​ច្បាប់ ក្រុម​ល្បាត​ចម្រុះ​ដែល​រួមមាន​មន្ត្រីរដ្ឋបាល​ជលផល​និង​សមាជិក​សហគមន៍​មូលដ្ឋាន​បាន​ចុះ​ប្រមូលយក​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​អាច​ទាក់​ជាប់​សត្វ​ក្រពើ​ត្រី និង​ទប់ស្កាត់​ការបំផ្លាញ​ទីជម្រក​របស់​វា​។​

​ដោយ​ការអប់រំ​និង​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​នៅក្នុង​សហគមន៍​មូលដ្ឋាន​អំពី​ការអភិរក្ស​ប្រភេទ​នេះ​ជាការ​ងារ​សំខាន់ ដូច្នេះ​គម្រោង​ស្នើសុំ​ឱ្យមាន​ការចូលរួម​យ៉ាងសកម្ម​ពី​សហគមន៍​មូលដ្ឋាន​ ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការ​សកម្មភាព​អាទិភាព​មួយ​ចំនួន​មានដូចជា ការបង្កើន​ជីវភាព​សហគមន៍​ តាម​រយៈ​ជំនួយ​បច្ចេកទេស​វារីវប្បកម្ម និង​ដើម្បី​ធានាថា​ពួកគាត់​មិន​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ចូល​ទៅក្នុង​តំបន់ដីសើម​ដែលជា​ទីជម្រក​របស់​ក្រពើ​ត្រី​នោះទេ​។ សកម្មភាព​អភិរក្ស​មួយទៀត​ គឺ​ការ​យក​កូន​ក្រពើ​ទៅ​ចិញ្ចឹម​ថែទាំ​ឱ្យ​ធំ​មុន​យកទៅ​លែង​ក្នុង​ធម្មជាតិ​នឹង​ជួយ​ធ្វើឱ្យ​ចំនួន​ក្រពើ​ត្រី​នៅ​ក្នុង​ធម្មជាតិ​កើនឡើង​វិញ​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm