ប្រណាំងកង់៖ កីឡាករដាណឺម៉ាក Jonas Vingegaard កាន់តែកៀកក្នុងការគ្រងជើងឯកប្រណាំងកង់ Tour de France ហើយក្រោយប្រជែងឈ្នះដំណាក់កាលទី១៨ ថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយនឹងវត្តមានជាកិត្តិយសរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron។

ដំណាក់កាលទី១៨ ដែលមានចំងាយផ្លូវ ១៤៣.៥គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង Jumbo-Visma រូបនេះបានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៣ ម៉ោង ៥៩ វិនាទី ៥០ វិនាទី តាមពីក្រោយដោយអ្នកការពារតំណែងជើងឯកសញ្ជាតិស្លូវេនី Tadej Pogacar យឺតជាង ១ នាទី ៤ វិនាទី និងលេខ ៣ កីឡាករប៊ែលហ្ស៊ិក Wout van Aert យឺតជាង ២ នាទី ១០ វិនាទី។ ឈ្នះដាច់ដល់ទៅ ១ នាទី ៤ វិនាទីពីលើ Tadej Pogacar នៅពេលនេះ Jonas Vingegaard បានពន្លាត់ថេរវេលានាំមុខក្នុងតារាងរួមដល់ទៅ ៣ នាទី ២៦ វិនាទីពីលើកីឡាករស្លូវេនីរបស់ក្រុម UAE Team Emirate និងកាន់តែកៀកក្នុងការគ្រងជើងឯក Tour de France ឆ្នាំនេះ។
អ្នកលេខ ៣ ក្នុងតារាងរួមនៅតែជាកីឡាករអង់គ្លេស Geraint Thomas តែថេរវេលាតាមពីក្រោយកើនឡើងដល់ទៅ ៨ នាទីពីក្រោយ Vingegaard។ សំរាប់ដំណាក់កាលទី១៩ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៨៨.៥គីឡូម៉ែត្រ ដំណាក់កាលទី២០ ស្អែកជាការប្រណាំងយកថេរវេលាផ្ទាល់ខ្លួន និងដំណាក់កាលទី២១ ចុងក្រោយនៅថ្ងៃអាទិត្យមានចំងាយផ្លូវ ១១៦គីឡូម៉ែត្របញ្ចប់នៅទីក្រុងប៉ារីស៕
អត្ថបទ៖នាង សុភាវុធ