
កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារចំរុះថ្នាក់ខេត្ត បានសម្រេចបិទផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ដោយបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារតែផ្លូវនៅចំណុចនោះបានរងការខូចខាតដោយសារតែជំនន់ទឹកភ្លៀងហូរកាត់។
ដោយឡែកការធ្វើរចរាចរណ៍របស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៥ត្រង់ចំនុចនេះ ត្រូវបានបញ្ចៀសទៅតាមផ្លូវជប៉ុនកំពុងសាងសង់ថ្មី ដោយក្រុមការងារក៏បន្តដំណើរមកពិនិត្យមើលស្ថានភាពអាងទំនប់ទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បន្តទៀត៕




