បន្ទាយមានជ័យ៖ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំយាយសំបណ្តាលជនលិចផ្ទះសំបែងនិងផ្លូវនិងជម្លៀសប្រជាពលរដ្ឋជិត១០០គ្រួសាររហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ស្ថិតឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់ថា រយៈពេល២ថ្ងៃនេះជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំយាយសំ បានជនលិចផ្ទះសំបែងប្រជាពលរដ្ឋ និងផ្លូវហើយតម្រូវបានជម្លៀសប្រជាពលរដ្ឋជិត ១០០គ្រួសារអោយរស់នៅទីទួលសុវត្ថិភាព។
លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលប៉ៈពាល់៤ភូមិ មាន១.ភូមិថ្មបាំង ២.ភូមិបឹងជម្រុក ៣.ភូមិស្រឡៅជ្រុំ ៤.ភូមិអូរអំពិល ដែលស្ថិតឃុំទួលពង្រ ស្រុកម៉ាឡៃ និងលិចផ្លូវក្នុងភូមិបឹងជម្រុកត្រូវបានបិតចរាចរណ៍អោយតែគោយន្តឆ្លងកាត់។
លោក បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលប៉ះពាល់ និងលិចផ្ទះសំបែងនិងផ្លូវមានរយៈពេល២ថ្ងៃហើយ គឺជាជំនន់ទឹកភ្លៀងធ្លាក់ពីលើភ្នំយាយសំហូរធ្លាក់ជនលិច បើគ្មានភ្លៀងបន្តធ្លាក់រយៈពេល២ទៅ៣ថ្ងៃអាចទឹកស្រកអស់ហើយ ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យដម្តេចតេជោ ហ៊ុន សែន គ្រោងកសាងដាក់លូប្រអប់ដើម្បីរំដោះទឹកជំនន់៕





