ពលរដ្ឋរាជធានីភ្នំពេញ សម្រុកចាក់វ៉ាក់សាំងដូសជំរុញទី៥ បានចំនួនជិត១០ម៉ឺននាក់

2022/07/22 07:40:33 pm        330

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋរាជធានី​ភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង បានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ ក្នុងគោលដៅ១,៤១២,៧៦៩នាក់ បានចំនួន៩៧,៦៥៣នាក់(៦.៩១%) ។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន​ប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងនៅរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២១ ខែកក្កដាម្សិលមិញ​នេះ ចាក់ដូសទី៣ បានចំនួន១០៥.៤១%, ចាក់ដូសទី៤ បានចំនួន៧៨.៨២% និងចាក់ដូសទី៥ បានចំនួន៦.៩១%។

ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល​ រដ្ឋបាលរាជធានីភ្នំពេញ គឺអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់​មកទទួលវ៉ាក់សាំងដូសជំរុញទី៣ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណា​ឲ្យបានចំនួនលើស១០០% ដោយចាប់ពីអាយុ៦ឆ្នាំឡើងទៅ។

ជាមួយគ្នានោះដែរ កុមារ យុវវ័យ និងប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ មកទទួលសេវាចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យ ​នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានថ្លែងអំណរគុណជាខ្លាំង​ជូន​ចំពោះឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ សមាជិក សមាជិកា​ នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពួកគាត់ និង​ប្រជាពលរដ្ឋទូទាំងប្រទេស ​សូមសម្តេចតេជោ ទទួលបានសុខភាពល្អ ហើយនឹងដឹកនាំនាវាប្រទេស​កម្ពុជា ឆ្ពោះទៅរកសុខសន្តិភាពជានិរន្តរ។

បើតាមលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងដែរថា ក្រោយពីប្រមុខរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញ​ សង្កេតឃើញថាប្រជាពលរដ្ឋជាច្រើន បានមកទទួលសេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺក្នុងមនី្ទរពេទ្យមានចំនួនកើនឡើង។ ក្នុងនោះមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​មានបុគ្គលិកសុខាភិបាល ​និងអ្នកបំរើសេវាកម្មផ្សេងៗ ចំនួនជិត៣០០នាក់​ នៅគ្រប់ផ្នែកទាំងអស់រងចាំទទួល និងផ្តល់សេវាជូនប្រជាពលរដ្ឋ​ជារៀង​រាល់ថ្ងៃ។ ជាពិសេសក្រៅពីការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលដ្ឋហើយនោះ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ក៏កំពុងមមាញឹកផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ផងដែរ៕អត្ថបទ៖ ហួត រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm