ទួរគី​និយាយ​ថា រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​

2022/07/22 09:31:34 pm        604

​ទួរគី៖ ការិយាល័យ​ប្រធានាធិបតី​ទួរគី​លោក Tayyip Erdogan បាន​និយាយថា ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​ទួរគី​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​នេះដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​ដែល​បាន​ស្នើ​ឡើង​ដោយ​អង្គការសហប្រជាជាតិ ដើម្បី​បើក​ច្រក​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​ ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​របស់​អ៊ុយ​ក្រែ​ន​។

អ្នកនាំពាក្យ​របស់​លោក Erdogan លោក Ibrahim Kalin បាន​និយាយ​នៅ​លើ​បណ្តាញ​ធ្វី​ត​ធឺ​ថា កិច្ច​ព្រម​ព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​សារៈសំខាន់​ សម្រាប់​សន្តិសុខ​ស្បៀង​ពិភពលោក​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោម​ការគាំទ្រ​ពី​ប្រធានាធិបតី​ទួរគីលោក ​Erdogan និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Guterres រួម​ជាមួយ​គណៈប្រតិភូ​ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។​ ​រុស្សី និង​អ៊ុយ​ក្រែ​ន​គឺជា​អ្នកផ្គត់ផ្គង់​ស្រូវ​សាលី​ធំ​នៅលើ​ពិភពលោក ហើយ​ការ​វាយ​លុក​របស់​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​បាន​ធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ​កើនឡើង​។ លោក Guterres បាននឹងកំពុង​ធ្វើការ​លើ​ផែនការ​ឱ្យ​អ៊ុយ​ក្រែ​ន​ នាំចេញ​ស្តុក​គ្រាប់​ធញ្ញជាតិ​រាប់លាន​តោន​ដែល​បាន​ជាប់គាំង​នៅ​កំពង់ផែ​សមុទ្រ​ខ្មៅ​ ជា​វិធានការ​មួយ​នឹង​បន្ធូរបន្ថយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក ខណៈ​យ៉ាងហោចណាស់​គ្រាប់​ធញ្ញជាតិ ២២​លាន​តោន​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​នេះ​។​

​មន្ត្រី​ទួរគី​បាន​និយាយថា កាលពី​សប្តាហ៍​មុន​ភាគី​ទាំង​ពីរបាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ដោយ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​លើ​ផែន​ការ ដែល​មើលឃើញ​ពី​ការគ្រប់គ្រង​នាវា​រួម​គ្នា​សម្រាប់​នាវា​ចាកចេញ និង​មកដល់​កំពង់ផែ​សមុទ្រ​ខ្មៅ រួមទាំង​យន្តការ​ដើម្បី​ធានាបាន​សុវត្ថិភាព​នៃ​ការផ្ទេរ​ទំនិញ​។ មជ្ឈមណ្ឌល​សម្របសម្រួល​សម្រាប់​ការ​ដឹកជញ្ជូន​ការនាំចេញ​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដែល​នឹង​រួមមាន​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ ទួរគី រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ អង្គការសហប្រជាជាតិ​និយាយ​ថា ដោយ​វិបត្តិ​ស្បៀងអាហារ​សកល​កំពុង​កើន​ឡើង ប្រសិនបើ​កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​ឈាន​ដល់​នោះ​ យើង​អាច​ជួយ​សង្គ្រោះ​មនុស្ស​រាប់​លាន​នាក់​ពី​វិបត្តិ​ស្បៀង​អាហារ​ ដែល​កំពុងមាន​តម្លៃ​ហួស​ពី​លទ្ធភាព​របស់​ពួកគេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        303
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        302
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        293

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm