បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ជូនដល់សិស្សានុសិស្ សនៃវិទ្យាល័យសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
កម្មវិធីចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ បានធ្វើឡើងដោយមានការចូលរូមពីឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនឹងការចូលរួមសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនេះ ឯកឧត្តមក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ៕






