វាយកូនបាល់៖ ព្រឹត្តិការណ៍វាយកូនបាល់ Shanghai Masters ជាការប្រកួតវាយកូនបាល់ធំជាងគេ និងមានប្រជាប្រិយភាពមួយនៅទឹកដីចិន តែឆ្នាំ២០២២ នេះចិនប្រកាសមិនរៀបចំការប្រកួតវាយកូនបាល់ណាមួយឡើយដោយសារបញ្ហាជំងឺកូវីដ-១៩។
ចិនបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងឆ្នាំ២០២២ នេះកាលពីដើមខែកុម្ភៈ តែក្រោយមកព្រឹត្តិការណ៍កីឡាសំខាន់ៗត្រូវបានលុបចោលក្នុងឆ្នាំ២០២២ នេះ។ ដោយសារគោលនយោបាយ Zero-Covid របស់ចិន ATP បានប្រកាសថា រាល់កម្មវិធីវាយកូនបាល់របស់ ATP នៅទឹកដីចិនដែលជាធម្មតាធ្វើឡើងនៅខែកញ្ញា និងតុលានោះត្រូវលុបចោលឆ្នាំទី៣ ជាប់ៗគ្នា។ ក្រៅពីកម្មវិធីរបស់ ATP Masters កម្មវិធីផ្សេងទៀតដូចជា Chengdu Open, Zhuhai Championship និង China Open ក៏ត្រូវលុបចោលដែរ តែកម្មវិធីចំនួន ៦ របស់ ATP 250 នឹងត្រូវជំនួសកាលវិភាគនេះនៅប្រទេសផ្សេង៕
អត្ថបទ៖នាង សុភាវុធ