រុស្ស៊ី ៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានជួបសន្ទនាតាមទូរស័ព្ទ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្រុមប្រទេសផលិតប្រេង OPEC+ ។ការសន្ទនានេះបានធ្វើឡើងរយៈពេលប្រាំមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយព្រះអង្គម្ចាស់នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្ហាញពីសារៈសំខាន់របស់ប្រទេសមួយនេះចំពោះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នៅក្នុងពេលដែលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងធ្វើឱ្យទីផ្សារថាមពលពិភពលោកកាន់តែមានភាពច្របូកច្របល់។

