ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលនូវជំនួយជាបន្តបន្ទាប់ពី ពីសប្បុរសជននានា ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងសង្គមនៅក្នុងប្រទេសកម្ពុជា ។
ក្នុងឱកាសទទួលជំនួយសប្បុរធម៌នូវអង្ករចំនួន ២០តោន ពីលោក អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន RITHYSETH DEVELOPMENT នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ការផ្ដល់នូវអំណោយ ដើម្បីជួយដល់ការងារមនុស្សធម៌នេះ គឺបានបង្ហាញពីសណ្តានចិត្តដ៏ប្រពៃថ្លៃថ្លា សាមគ្គីភាព និងសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ជនរងគ្រោះ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង ។
លោកជំទាវ ម៉ែន សំអន បានបន្ថែមថា សកម្មភាពនេះ ជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាបម្រើដល់ការងារមនុស្សធម៌ ហើយលោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់សប្បុរសជននានា និងអគ្គនាយកក្រុមហ៊ុន RITHYSETH DEVELOPMENT ដែលបានចូលរួមក្នុងការងារមនុស្សធម៌នេះ ៕




