
បន្ទាយមានជ័យ៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកេីតជំងឺអុតស្វា ដំបូងគេនៅប្រទេសថៃ មិនទាន់បានឆ្លងដែនចូលកម្ពុជាឡេីយ ខណ:សមត្ថកិច្ចថៃកំពុងតាមស្វែងរកជនបរទេសរូបនេះក្នុងប្រទេសរបស់ខ្លួន។ នេះបេីតាមការអះអាងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់BTV មុននេះបន្តិច។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការរត់គេច ខ្លួនរបស់បុរសម្នាក់ ជនជាតិនីហ្សេរីយ៉ា មានជំងឺអុតស្វាដំបូងគេនៅប្រទេសថៃ ភ្លាមៗ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានស្នេីសុំកិច្ចសហការពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ដេីម្បីស្វែងរក ជនបរទេសខាងលេី។
ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចតាមព្រំដែនទាំងអស់បន្តការតាមដានទៅលេីអត្តសញ្ញាណជនបរទេសរូបនេះ៕

