ស្រីលង្កា៖ កងកម្លាំងប្រទេសស្រីលង្កាបានបោសសម្អាតជំរំរបស់ក្រុមតវ៉ា ដែលខឹងសម្បារចំពោះការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស ខណៈប្រធានាធិបតីទើបជាប់ឆ្នោតថ្មី និងមិនសូវមានប្រជាប្រិយភាពខ្លាំងបានដាក់ពង្រាយកងទ័ព នៅតាមដងផ្លូវនៅក្នុងរដ្ឋធានីកាលពីថ្ងៃសុក្រដើម្បីរក្សាសណ្តាប់ធ្នាប់។

កងកម្លាំងសន្តិសុខត្រូវបានគេមើលឃើញបានវាយដំ លើអ្នកសារព័ត៌មានយ៉ាងហោចណាស់ ២នាក់ក្នុងអំឡុងពេលការវាយឆ្មក់ពេញមួយយប់ ហើយសមាគមមេធាវីបាននិយាយថា មេធាវីពីរនាក់ក៏ត្រូវបានវាយដំផងដែរ យុទ្ធវិធីប្រើដៃធ្ងន់ត្រូវបានថ្កោលទោសដោយក្រុមប្រឆាំង អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក។ កងទ័ពត្រូវបានដាក់ពង្រាយចូលមក ទោះបីជាក្រុមបាតុករបានប្រកាសថា ពួកគេនឹងចាកចេញពីទីតាំងតវ៉ាដោយស្ម័គ្រចិត្តក៏ដោយ។ ដោយមិនគោរព ក្រុមបាតុករបានប្តេជ្ញាថា នឹងបន្តការប្រឹងប្រែងដើម្បីផ្លាស់ប្តូរមេដឹកនាំរបស់ពួកគេ។ ក្រុមបាតុករ បានប្រមូលផ្តុំគ្នារយៈពេលពីរបីម៉ោងនៅខាងក្រៅស្ថានីយរថភ្លើងធំ ខណៈអ្នកតវ៉ាមួយចំនួនបានប្រមូលផ្តុំគ្នានៅទីតាំងយ៉ាងជិតតាមដែលអាចចូលទៅបាន ទៅកាន់អតីតកន្លែងធ្វើបាតុកម្មនៅខាងក្រៅការិយាល័យប្រធានាធិបតី។ បាតុករម្នាក់បាននិយាយថា បាតុកម្មនឹងបន្ត យើងនឹងមិនបោះបង់ចលនាតវ៉ានេះទេ ព្រោះនេះគឺជាការតវ៉ាដោយសន្តិវិធីអហិង្សា។ ទន្ទឹមនឹងនេះ បាតុករម្នាក់ទៀតដែលជាមេដឹកនាំសហជីពពាណិជ្ជកម្មលោក Mahinda Jayasinghe បានព្រមានមេដឹកនាំរបស់ប្រទេសស្រីលង្កាថា ប្រសិនបើអ្នកឡើងកាន់អំណាចតាមវិធីនេះ តាមរយៈការគាបសង្កត់ តាមរយៈរបបហ្វាស៊ីសនិយម និងតាមរយៈកម្លាំង ពួកយើងត្រៀមខ្លួនរួចជាស្រេចដើម្បីបណ្តេញអ្នកចេញតាមបែបលទ្ធិប្រជាធិបតេយ្យ និងសន្តិវិធីតាមរយៈការតវ៉ារបស់ប្រជាជន។ ដោយបន្ថែមលើសញ្ញាដែលប្រធានាធិបតីលោក Ranil Wickremesinghe នឹងមិនដោះស្រាយកង្វល់របស់ក្រុមបាតុករ លោកបានជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់កាលពីថ្ងៃសុក្រ ដោយមានទំនាក់ទំនងជិតស្និទ្ធក្នុងការបង្កើតនយោបាយ ដែលក្រុមបាតុករបានដាក់កំហុសចំពោះការដួលរលំប្រទេស៕
អត្ថបទ៖ ប៊ុនថន