ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុករលាប្អៀរ ជំរុញអោយថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន បន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ

2022/07/23 08:32:50 pm        700

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ​គណបក្សឃុំរលាប្អៀរ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន បាន​ជំរុញអោយថ្នាក់ដឹកនាំ​គណបក្ស​នៅ​មូលដ្ឋាន បន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ បើទោះជាលទ្ធផលឆ្នោតឃុំសង្កាត់របស់​គណបក្ស​ប្រជាជន​ល្អក៏ដោយ។

ឯកឧត្ដម អ៊ុក ពញ្ញា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន​ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុករលាប្អៀរ បានកោតសរសើរពីសភាពការណ៍ទូទៅ នៃ​ដំណើរ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលគណបក្ស​ប្រជាជនកម្ពុជា​ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់បំផុត ​ដែលសបញ្ជាក់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និង​ជឿជាក់​ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ​មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអាណត្តិទី៥នេះដែរ ឯកឧត្តម ក៏បាន​លើក​ឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម​ក្នុង​ដំណើរការរៀបចំការបោះឆ្នោតនេះ ​ពិសេសរៀបចំរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ ចាប់ពីពេលចាប់​ផ្តើម រហូតដល់ការបោះឆ្នោតចប់សព្វគ្រប់ ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី យុត្តិធម៌ គ្មានការ​ប្រើអំ​ពើ​ហិង្សា ​និង​គំរាមកំហែង​ណាមួយកើតឡើងនោះទេ។

ឯកឧត្តម បន្ថែមថា កត្តាដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះនេះ ពិតជា​មិន​អាច​កាត់ផ្តាច់ពីការចូលរួមចំណែកដ៏ធំធេង ​ពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់​របស់គណបក្ស ដែលបាន​លះបង់​ទាំងកម្លាំងកាយចិត្ត ​មិនខ្លាចនឿយហត់ ទើបទទួលបានលទ្ធផល​ដ៏គាប់​ប្រសើរបែបនេះ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        140
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm