ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ករណីជនជាតិនីហ្សេរីយ៉ាដែលមានកេីតជំងឺអុតស្វាដែលបានធ្វេីរោគវិនិឆ្ឆ័យដោយអាជ្ញាធរសុខាភិបាលថៃហេីយដែលបានគេចខ្លួនតាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មកនោះ គ្រាន់តែឮថាប្រហែលជាចូលមកកម្ពុជា (ដោយអាជ្ញាធរថៃបាត់ទំនាក់ទំនងដែរនោះ) ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កំពុងតែឆែកឆេរ ស្វែងរក និងបង្កេីនការប្រុងប្រយ័ត្ន នៅគ្រប់ទីតាំង និងច្រកចេញចូល តែមកទល់ពេលនេះ នៅមិនទាន់មានព័ត៍មានណាដែលបញ្ជាក់ថាជនជាតិនេះ បានមកដល់កម្ពុជា ឫបានមកដល់ខេត្តព្រះសីហនុ ហេីយនោះទេ។
លោកជំទាវសូមអំពាវនាវដល់សាធារណ:ជន សហការគ្នាចូលរួមសង្កេត និងផ្តល់ព័ត៍មាន ប្រសិនបេីឃេីញជនជាតិនីហ្សេរីយ៉ារូបនេះ សូមជូនព័ត៍មានទៅអាជ្ញាធរសុខាភិបាល ដែលនៅជិតលោកអ្នក ឫហៅទៅលេខ ១១៥ ដេីម្បីមានវិធានការសុខាភិបាលជាបន្ទាន់ ដេីម្បីទប់ស្កាត់ការចម្លងវីរុសអុតស្វានេះបានទាន់ពេលវេលា។
លោកជំទាវបញ្ជាក់ថា មិនទាន់មានរកឃេីញវត្តមាននៃបុគ្គលនីហ្សេរីយ៉ាដែលមានជំងឺអុតស្វានេះនៅកម្ពុជានៅឡេីយទេ៕




