ភ្នំពេញ : លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា
ព័ត៍មានបច្ចុប្បន្នភាពពីករណីអ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ា៖ គិតត្រឹមម៉ោង ១៧:១០នាទីល្ងាចនៃថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ យេីងរកឃេីញអ្នកពាក់ព័ន្ធសរុបចំនួន ៥នាក់ហេីយ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់។ ពួកគាត់ទាំង ៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡេីយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែកនៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហេីយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យប្រសិនបេីមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមេីលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។







