ព័រទុយហ្កាល់ ប៊ែ​ល​ហ្ស៊ិ​ក និង​ហូ​ឡង់​សុទ្ធតែ​ឈ្នះ​នៅ​វគ្គ​ជំ​រុះ World Cup ២០២២ តំបន់​អឺរ៉ុប

2021/04/27 09:59:58 am        166

បាល់ទាត់៖ ​ព័រទុយហ្កាល់​បាន​ត្រលប់​ឡើងមក​ឈរលើ​គេ​ក្នុង​ពូ​ល A វិញ​ក្រោយ​ជ័យជំនះ ៣-១ នៅ​ទឹកដី​លុច​ហ្សាំ​បួរ​យប់មិញ ក្នុងការ​ប្រកួត​ជំ​រុះ World Cup ២០២២ តំបន់​អឺរ៉ុប​។ ​​ខ្សែប្រយុទ្ធ Liverpool, Diogo Jota បន្ត​រក​គ្រាប់​បាន​ទៀត បន្ទាប់ពី​ស៊ុត​បាន​ពីរ​គ្រាប់​ពេល​ស្មើ​ស៊ែ​ប ២-២ សប្តាហ៍មុន ​ខណៈ Cristiano Ronaldo ក៏​រកបាន​មួយ​គ្រាប់​ដែរ មុនពេល​ដែល Joao Palhinha ​តែ​ត​គ្រាប់​ចុងក្រោយ​។

​​បី​ពិន្ទុ​នេះ​ធ្វើឲ្យ​ព័រទុយហ្កាល់​ឡើងមក​លើ​គេ​ក្នុង​ពូ​ល A នេះ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​ស៊ែ​ប​ ដែល​យកឈ្នះ​ម្ចាស់ផ្ទះ​អា​ស៊ែ​បៃ​សង់ ២-១ ឈរ​លេខ២ មាន ៧ពិន្ទុ​ដូចគ្នា​។ ងាក​​មក​ក្រុម​លេខ១ ពិភពលោក​ប៊ែ​ល​ហ្ស៊ិ​កបាន​បំបាក់​បេឡា​រុស​ចាស់ដៃ ៨-០​។ ខ្សែប្រយុទ្ធ Brigh​t​on, Leandro Trossard​ រកបាន​ពីរ​គ្រាប់​ម្នាក់ឯង, ​កីឡាករ​របស់ Leicester City, Dennis Praet​សុទ្ធតែ​រកបាន​គ្រាប់​ដំបូង​ឲ្យ​ក្រុម​ជំរើសជាតិ ខណៈ​គ្រាប់​បាល់​ផ្សេងទៀត​មានដូចជា Michy Batshuayi, Hans Vanakens ​ពីរ​គ្រាប់​ម្នាក់ឯង ក៏ដូចជា Christian Benteke ​មួយ​គ្រាប់ និង Jeremy Doku ​មួយ​គ្រាប់​។ ​ប៊ែ​ល​ហ្ស៊ិ​ក​នៅពេលនេះ​កំពុង​ឈរលើ​គេ​ក្នុង​ពូ​ល E មាន ៧ពិន្ទុ​ពីលើ​ក្រុម​លេខ២ ឆេ​ក​ដែល​ចាញ់​នៅ​ទឹកដី​វែ​ល ១-០ ដោយ​គ្រាប់​បាល់​របស់​ខ្សែបំរើ Manchester United, Daniel James​។

​​ចំណែក​ក្រុម​ជើងឯក​រង World Cup ២០១០ ទឹកក្រូច​ហូ​ឡង់​យប់មិញ​ក៏​រកបាន​ជ័យជំនះ​ធំធេង​ផងដែរ​ ដោយ​យកឈ្នះ​នៅ​ទឹកដី​ហ្ស៊ី​ប្រា​ល់តា ៧-០​។​ Steven Berghuis, Luuk de Jong, Georginio Wijnaldum, Memphis Depay, Donyell Malen ​និង Donny van de Beek​ សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​អ្នក​ទាត់​ចូល​យប់មិញ​។ ជ័យជំនះ​នេះ​ធ្វើឲ្យ​ក្រុម​របស់លោក Frank de Boer បន្ត​ឈរ​លេខ២ ក្នុង​ពូ​ល G នេះ​មាន ៦ពិន្ទុ​ក្រោយ​លេង ៣ប្រកួត​ឈ្នះ២ ចាញ់១ ខណៈ ទួរគី​បន្ត​ឈរលើ​គេ​មាន ៧ពិន្ទុ​ក្រោយ​ភ្លាត់​ស្មើ​ឡេ​តូ​នី ៣-៣ ក្នុង​ទឹកដី​ខ្លួនឯង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm