អ៊ុយ​ក្រែ​ន​និយាយ​ថា តំបន់ Kherson នឹង​ត្រូវ​បាន​រំដោះ​ពី​ប្រទេស​រុស្ស៊ី​វិញ​នៅ​ត្រឹម​ខែ​កញ្ញា

2022/07/25 04:59:24 pm        637

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​ថា កងកម្លាំង​របស់​លោក​កំពុង​វាយ​រុល​ទៅ​មុខ​សន្សឹម​ៗ​ចូល​ទៅ​ក្នុង​តំបន់ Kherson​ ភាគ​ខាង​ត្បូង​ដែល​កងទ័ព​រុស្ស៊ី​កាន់កាប់​។ ​

​មន្ត្រី​អ៊ុយ​ក្រែ​ន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា តំបន់ Kherson ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី ​ក្នុង​ការ​វាយលុក​ដំបូង​របស់​ពួកគេ​កាលពី​ចុងខែ​កុម្ភៈ នឹង​ត្រូវ​បាន​ដណ្តើម​យក​មកវិញ​ដោយ​កងកម្លាំង​របស់​ទីក្រុង Kyiv នៅ​ត្រឹម​ខែ​កញ្ញា​ខាងមុខនេះ​។ លោក Serhiy Khlan មនុស្ស​ជំនិត​របស់​អភិបាល​តំបន់ Kherson បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​ថា "​យើង​អាច​និយាយ​បាន​ថា តំបន់ Kherson ប្រាកដជា​នឹង​ត្រូវ​រំដោះ​យក​បាន​នៅ​ត្រឹម​ខែ​កញ្ញា ហើយ​ផែនការ​របស់​អ្នកកាន់កាប់​ទាំងអស់​នឹង​បរាជ័យ​"។​

​កងទ័ព​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​ ដោយ​ការ​ផ្ដល់​ការ​ផ្គត់ផ្គង់​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​ពី​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាង​លិច បាន​នឹង​កំពុង​វាយ​ដណ្តើម​យក​ដែនដី​មក​ដី​វិញ​នៅ​ក្នុង​តំបន់ Kherson ភាគខាងត្បូង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។ ​លោក Khlan បាន​និយាយថា "​យើង​អាច​និយាយបានថា ចំណុច​ប្រែប្រួល​មួយ​បាន​កើតឡើង​នៅលើ​សមរភូមិ​។ យើង​ឃើញថា ​កងកម្លាំងប្រដាប់អាវុធ​របស់​អ៊ុយ​ក្រែ​ន​កំពុង​មាន​ជ័យជម្នះ​ នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ថ្មីៗ​បំផុត​របស់​ពួកគេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm