ថ្នាក់ដឹកនាំ​កីឡាហែលទឹកមានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​អាណត្តិ​ថ្មី ពិសេស​ការ​សម្រួច​ទិសដៅ​ស៊ី​ហ្គេម ២០២៣

2022/07/25 10:25:04 am        649

​ហែល​ទឹក៖ ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹកបានធ្វើការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​វិស័យកីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើននៅក្នុង​អាណត្តិ​ថ្មី ពិសេស​ការ​សម្រួច​ទិសដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ទទួលបាន​លទ្ធផល​ដ៏​ល្អប្រសើរ​មួយក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នេះ។​

​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ ក្រោយ​ទទួលបាន​អនុសាសន៍​ណែនាំ​បន្ថែម​ពី​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦ ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាសភាព​សមាជិក​គណៈ​កម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​អាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូនកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​លោក ហែម គិរី បាន​លើកឡើងថា ឆ្លងកាត់​អាណត្តិ​ចាស់​កន្លងមកសហព័ន្ធ​បានសម្រេច​លទ្ធផល​ជាច្រើន ទោះបី​ក្នុង​បរិបទ​កូ​វីដ​-១៩ ក្ដី តែ​ជោគជ័យ​ធំៗ​មួយចំនួនលេច​រូបរាង​ជា​បន្ដបន្ទាប់។ ដូច្នេះ​ក្នុង​អាណ​ត្ដិ​ថ្មី​នេះ ក្នុងនាម​មន្ដ្រី​បច្ចេកទេសលោក​ប្ដេជ្ញា​ចិត្តនឹង​អនុវត្តតាម​អនុសាសន៍ ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធដើម្បី​សម្រេចបាន​នូវ​យុទ្ធសាស្ដ្រក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ តាមរយៈ​ការយកចិត្តទុកដាក់ និង​ពង្រឹង​ការហ្វឹកហាត់ ក៏ដូចជា​ការប្រកួត​ឲ្យ​បាន​ខ្លាំង​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី។​​

​សម្រាប់​លទ្ធផលនៃ​ការបោះឆ្នោត​ក្នុង​អង្គ​មហាសន្និបាត​បន្ដ​អាណត្តិ​ទី​៧ វិញ គេ​ឃើញ​សហព័ន្ធ​បាន​បន្ថែម​នូវ​ថ្នាក់ដឹកនាំ​ថ្មី​មួយចំនួនក្នុងនោះ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​, អ្នកឧកញ៉ា លាង ឃុន បន្ដ​ធ្វើជា​អនុប្រធាន​ទី​១ ខណៈ​អ្នកឧកញ៉ា ទ្រី ភាព បានសម្រេច​ចិត្ត​ចូលរួម​ដឹកនាំ​សហព័ន្ធក្នុង​តំណែង​អនុប្រធាន​សហព័ន្ធ ជាមួយ​ឯកឧត្តម សួង ហេង​, ឯកឧត្តម បុ​ង ប៊ុន​ហួន​, ឯកឧត្តម ហឿន សំនៀង និង​លោក ហែម ចាន់​លី។ រីឯ​លោក ហែម គិរី បន្ដ​ធ្វើជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​លោក នាង សូ​រិ​ទ្ធិ​យ៉ា។ ចំណែក​កញ្ញា ហែម ថុ​ន​វិ​ទិ​នី បានទទួល​តួនាទី​ជា​អគ្គ​ហេរញ្ញិក និង​អគ្គ​ហេរញ្ញិក​រង​កញ្ញា ជា ពូ​លី និង​សមាជិក​ម្នាក់គឺ​កញ្ញា ម៉ក់ គន្ធ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arthur Fery បង្កើតប្រវត្តិសាស្ត្រនៅ Wimbledon ខណៈ Alexander Zverev ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
2026/07/09 03:13:10 pm        1
លោក Zlatko Dalic លាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាស៊ី ក្រោយដឹកនាំរយៈពេល ៩ ឆ្នាំ
2026/07/09 02:00:13 pm        1
សមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយមិនដកពាក្យសំដីរបស់ខ្លួន ទោះមានការរិះគន់ក្រោយប្រើពាក្យប្រមាថ Mbappe
2026/07/09 01:50:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥

2026/07/09 09:56:09 pm
​ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
2026/07/09 09:10:31 pm
​កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
2026/07/09 08:40:34 pm
​លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
2026/07/09 08:24:34 pm
​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
2026/07/09 08:20:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/09 10:29:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am