សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឈាន​ចូលដល់​ខែ​ទី​៦ ដោយ​មិនមាន​សញ្ញា​ធូរស្រាល​នៅឡើយ​

2022/07/25 06:05:29 pm        821

​រុស្ស៊ី៖ រុស្ស៊ី​បាន​និយាយថា កងកម្លាំង​របស់ខ្លួន​បាន​វាយប្រហារ​លើ​នាវាចម្បាំង​អ៊ុយ​ក្រែ​ន និង​ឃ្លាំង​អាវុធ​មួយ​នៅ​ទីក្រុង Odesa ដោយ​ប្រើ​មី​ស៊ី​ល​ត្រង់​ស៊ី​ប​គោលដៅ ខណៈ​សង្គ្រាម​បាន​ឈានចូល​ដល់​ខែ​ទី​៦ ឬ​មាន​រយៈពេល ​១៥២​ថ្ងៃ ដោយ​មិនមាន​សញ្ញា​នៃ​ការធូរស្រាល​នៅឡើយ​។ ​

​យោធា​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ពី​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​នៅ​ភាគ​ខាងជើង ខាងត្បូង និង​ខាងកើត ហើយ​ការវាយប្រហារ​ជា​ថ្មី​ទៀត​បាន​សំដៅ​ទៅលើ​ប្រតិបត្តិការ​របស់​រុស្ស៊ី​ ដែល​បើកផ្លូវ​សម្រាប់​ការវាយលុក​លើ​ទីក្រុង Bakhmut ក្នុង​តំបន់ Donbas ភាគ​ខាងកើត​។ អ៊ុយ​ក្រែ​ន​បា​នព​ន្លឿ​ន​ការ​រុល​ទៅ​មុខ​ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​ចាប់ផ្តើម​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ឡើងវិញ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់ខ្លួន ​ក្រោម​កិច្ចព្រមព្រៀង​ដែល​មាន​គោលបំណង​កាត់បន្ថយ​ការ​កង្វះ​ស្បៀង​អាហារ​សកល ប៉ុន្តែ​បាន​ព្រមាន​ថា ​ការ​ដឹក​ជញ្ជូន​នឹង​រង​ការ​ប៉ះពាល់​ប្រសិនបើ​ការ​វាយ​ប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​លើ​ទីក្រុង Odesa គឺជា​សញ្ញា​នៃ​ការ​កើត​ឡើង​ភាព​តានតឹង​បន្ថែម​ទៀត​។​ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​ថ្កោលទោស​ការវាយប្រហារ​កា​ល​ពី​ថ្ងៃ​សៅរ៍​ថា​ជា "​អំពើ​ព្រៃផ្សៃ​និយម​" ដែល​បង្ហាញ​ថា ​ទីក្រុង Moscow មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ ដែល​បាន​ធ្វើ​ឡើង​មុន​មួយថ្ងៃដោយមាន​ការ​សម្រប​សម្រួល​ពី​ភាគី​ប្រទេស​ទួរគី និង​អង្គការ​សហប្រជាជាតិ​។​

ចំណែក​រុស្ស៊ី​វិញ​និយាយ​ថា ការវាយប្រហារ​ទៅលើ​កំពង់ផែ​អ៊ុយ​ក្រែ​ន ​ជា​ការ​ដាក់​គោលដៅ​ទៅលើ​តែ​យោធា​ប៉ុណ្ណោះ​។ ​យោធា​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទូរទស្សន៍​រដ្ឋ Suspilne បាន​និយាយថា មី​ស៊ី​ល​របស់​រុស្ស៊ី​មិនបាន​ប៉ះចំ​តំបន់​ស្តុក​គ្រាប់​ធញ្ញជាតិ​របស់​កំពង់​ផែ ឬ​បណ្តាល​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​។ ក្រុង ​Kyiv បាន​និយាយ​ថា ការរៀបចំ​ដើម្បី​បន្ត​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​គឺ​កំពុង​បន្ត​។ ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ដោយ​ទីក្រុង Moscow និង​ក្រុង Kyiv កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ត្រូវ​បាន​សាទរ​ថា ​ជា​លទ្ធផល​ផ្លែផ្កា​ការទូត​ដែល​នឹង​ជួយ​ទប់ស្កាត់​ការ​ហក់​ឡើង​នៃ​តម្លៃ​ស្បៀងអាហារ​ពិភព​លោក​ ដោយ​ការស្ដារ​ឡើងវិញ​នូវ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ​ដល់​កម្រិត​មុន​សង្គ្រាម​ចំនួន ៥​លាន​តោន​ក្នុង​មួយ​ខែ​។​ ​យោង​តាម​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ឱ្យដឹងថា ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច​លើ​ប្រទេស​រុស្ស៊ី បាន​ធ្វើ​ឱ្យ​មាន​អតិផរណា​តម្លៃ​ស្បៀងអាហារ និង​ថាមពល ដែល​ជំរុញ​ឱ្យ​មនុស្ស​ប្រហែល ៤៧​លាន​នាក់​ធ្លាក់​ចូល​ក្នុង "​ភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ​"៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm