មន្ត្រីឧទ្យានុរក្សល្បាតប្រទះឃើញហ្វូងស្វាកន្ទុយសកំពុងបន្លាស់ទីក្នុងព្រៃ និងបង្ក្រាបបានបទល្មើសសត្វព្រៃមួយចំនួននៅសប្ដាហ៍ទី៤ក្នុងខែមីនា

2021/04/27 02:59:58 am        297

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីត្រូវបានគេស្គាល់ថាជាតំបន់ជាការពារធម្មជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលសំបូរទៅដោយសត្វព្រៃយ៉ាងសំបូរបែបកំពុងរស់នៅក្នុងព្រៃដែលលាតសន្ធឹងរាប់សិបម៉ឺនហិកតា​ជារឿយៗនៅពេលល្បាតព្រៃពីសំណាក់មន្ត្រីឧទ្យានុរក្សក៏តែងប្រទះឃើញហ្វូងសត្វព្រៃជាហូរហែរ ហើយនៅចុងខែមីនានេះមន្ត្រីជំនាញបានឃើញវត្តមានសត្វស្វាក្រវ៉ាត់ ឬហៅថាស្វាកន្ទុយសជាង១០ក្បាល ដែលស្វាកន្ទុយសនេះជាសត្វកម្រមួយប្រភេទនៅប្រទេសកម្ពុជា។


យោងលើការបង្ហោះតាមបណ្ដាញសង្គមហ្វេសបុកផ្លូវការរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្ហាញឲ្យឃើញពីសកម្មភាពសត្វស្វាកន្ទុយសចំនួន១៥ក្បាល ដែលកំពុងលោតបំលាស់ទីពីដើមឈើមួយទៅដើមឈើមួយទៀតគួរឲ្យចាប់អារម្មណ៍ជាខ្លាំង និងជាខ្សែវីដេអូដ៏កម្រដែលថតបានដោយក្រុមមន្ត្រីឧទ្យានុរក្សត្រង់ចំណុចព្រៃពាក់កណ្ដាលស្រោងមួយកន្លែង ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំព្រេច ។


ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានថ្លែងប្រាប់តាមទូរសព្ទនៅថ្ងៃទី៣១មីនានេះថា ស្វាកន្ទុយសកំពុងត្រូវបានខិតខំស្ដារឡើងវិញពីសំណាក់មន្ត្រីជំនាញ​ និងមានចំនួនកើនឡើងវិញតិចតួចផងដែរនៅក្នុងព្រៃអភិរក្ស ហើយអំបូរស្វាកន្ទុយសនេះកំពុងមានវត្តមានច្រើនក្នុងដែនជម្រកសត្វព្រៃកែវសីមានៃខេត្តមណ្ឌលគិរី ។

ជាមួយគ្នានេះដែរលោកប្រធានមន្ទីរក៏បានបញ្ជាក់ឲ្យដឹងដែរថានៅក្នុងសប្ដាហ៍​ទី៤នៃ​​ខែមីនាមន្ត្រីជំនាញក៏បានល្បាតប្រទះឃើញនូវបទល្មើសសត្វព្រៃមួយចំនួននិងធ្វើការបង្ក្រាបរឹបអូសនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងនោះមានការដោះ​អន្ទាក់សត្វព្រៃ២១ខ្សែនិងមានការរឹបអូសបានសាច់សត្វស្វា១គីឡូក្រាមម៉ូតូកែច្នៃដឹកឈើ៣គ្រឿងនិងរណាយន្តមួយចំនួន ព្រមទាំងមានការអប់ណែនាំដល់ប្រជាពលរដ្ឋចំនួន១២នាក់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការដាក់អន្ទាក់សត្វទទានិងរុះរើការប្រក់តង់រស់នៅក្នុងដែនអភិរក្សព្រៃឈើ ។


សូមបញ្ជាក់ថា នៅដែនអភិរក្សព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ទោះបីជាមន្ត្រីជំនាញខិតខំដោះអន្ទាក់សត្វព្រៃនិងព្យាយាមអប់រំប្រជាពលរដ្ឋនៅជុំវិញតំបន់ការពារធម្មជាតិជារឿយៗក៏ដោយ គឺនៅតែមានការលបលួចបរបាញ់សត្វ និងដាក់អន្ទាក់សត្វព្រៃ ដែលធ្វើឲ្យសត្វព្រៃដ៏កម្រមួយចំនួន មិនត្រូវបានប្រទះឃើញទៀតនោះទេ តួយ៉ាងដូចជាសត្វគោព្រៃ សត្វក្របីព្រៃ និងសត្វខ្លាធំជាដើម គឺមន្ត្រីជំនាញមិនដែលបានឃើញដាន ឬចាប់រូបភាពបានដោយកាមេរ៉ាបង្កប់ទៀតនោះទេ ៕អត្ថបទ ៖ អ៊ិត ភីរុណ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am