ប្រមុខ​កីឡាវាយកូនឃ្លីលើតុ​ជំរុញ​កីឡាករ​-​កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ឲ្យ​បន្ដ​ការ​ខំប្រឹង​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/07/25 06:11:48 pm        65

​វាយកូនឃ្លីលើតុ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជាបាន​ជំរុញ​កីឡាករ​-​កីឡាការិនី​ទាំងអស់ក៏ដូចជា​មន្ដ្រី​បច្ចេកទេសឲ្យ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមទៀត ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​ឯកឧត្តម​បានលើកឡើង​ដូច្នេះនៅក្នុង​ពិធី​បិទ ​ការប្រកួត​កីឡា​វាយ​កូនឃ្លី​តុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល ៤​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​សាល​ដំបូលទូក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។​ ​ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ ពិសេស​ការវិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​ខកខាន​ការប្រកួត​មួយ​រយៈពេល​ធំដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ក៏ដោយ។​ ​តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីទាំង​អ្នកដែលទទួលបាន​ជ័យលាភី និង​អ្នក​មិន​ទទួលបាន​មេដាយត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​ឈានដល់​កម្រិត​ខ្ពស់ សម្រាប់​ត្រៀម​ការប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​ជំរុញ​ឲ្យ​មន្ដ្រី​បច្ចេកទេស ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ ឈានទៅ​ប្រឡង​ក្របខណ្ឌ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ ដើម្បី​ទទួលបាន​ឱកាស​ចូលរួម​កាត់សេចក្ដី និង​រៀបចំ​ការប្រកួតក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូងនៅ​កម្ពុជា នា​ឆ្នាំក្រោយ បន្ទាប់ពី​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ​ផងដែរ។​ ​សូមបញ្ជាក់ថា ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ ដែល​លើក​មក​រៀបចំ​ក្នុង​ឆ្នាំ​២០២២ នេះគឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៥៩​នាក់មកពី​សមាគម​/​ក្លិប​ចំនួន ១០ ដែល​ធ្វើការ​ប្រកួត​លើ ៤​វិញ្ញាសា។ ជា​លទ្ធផល​មាន​កីឡាករ​-​កីឡាការិនី ២​ក្រុម​ប៉ុណ្ណោះដែល​ដណ្ដើមបាន​មេដាយមាស គឺ​អង្គភាព​ក្រសួងមហាផ្ទៃឈរ​លេខ​១ ឈ្នះ​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ២ ខណៈ​ក្លិប​លី​ស៊ី​ង​គ្រុបឈរ​លេខ​២ ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        291
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm