កិច្ចប្រជុំ​ក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​៧ ឆ្នាំ​២០២២ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺអេដស៍​

2022/07/25 06:25:12 pm        525

ភ្នំពេញ៖ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម បណ្ឌិត ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាបច្ចេកទេស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេកទេស​លើក​ទី​៧ ឆ្នាំ​២០២២ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ​អេដស៍​។​

​ក្នុង​កិច្ចប្រជុំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ធ្វើឡើង​តាម​ប្រព័ន្ធ ZOOM និង​ដោយ​ផ្ទាល់​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​, កិច្ចប្រជុំ​នេះ​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​សមាជិក សមាជិកា អញ្ជើញ​មកពី​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ដែល​ធ្វើ​ការងារ​អេដស៍​ទាំងអស់ និង​មាន​គោលបំណង​លើក​ចំណុច​គន្លឹះ អំពី​តួនាទី​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​តួនាទី​របស់​ក្រុមប្រឹក្សាបច្ចេកទេស និង​តួនាទី​ក្រុម​យុទ្ធសាស្ត្រ។ ​ឯកឧត្តម បណ្ឌិត ឈឹម ឃិន​ដា​រ៉េត បាន​សង្កត់ធ្ងន់ថា ជា​យុទ្ធសាស្ត្រ​ដែល​យើង​បាន​ធ្វើ​នា​ពេល​នេះ​គឺ​ការផ្សព្វផ្សាយ​បង្ការ ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ការឆ្លង​មេរោគ​អេដស៍​ថ្មី ជាពិសេស​ក្នុងចំណោម​ប្រជាជន​គន្លឹះ ដែល​យើង​កំពុង​ព្រួយបារម្ភ​នោះ​គឺ​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ដែល​មាន​គ្នា​រហូតដល់​ទៅ​ជិត ​៩​ម៉ឺន​នាក់ និង​មាន​អត្រា​ប្រេ​វ៉ាឡង់​ខ្ពស់​ដែល​មាន​ចំនួន ​៤% បើ​ប្រៀបធៀប​ជាមួយ​ចំនួន​ប្រជាជន​ទូទៅ​ ០.៥% និង​តាម​ការសិក្សា​ស្រាវជ្រាវ​គឺ​ការប្រើប្រាស់​ស្រោមអនាម័យ​របស់​ពួកគាត់​នៅ​កម្រិត​ទាប នេះ​ជា​ចំនុច​ដែល​យើង​កំពុង​គិតពិចារណា និង​អ្វីដែល​សំខាន់​គឺ​ការ​បង្ការ​។ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន អង្គការ​ដៃគូរ​សង្គម​ស៊ីវិល​ទាំងអស់ធ្វើការ​អប់រំ ផ្សព្វផ្សាយ និង​បងប្អូន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ទន្ទឹមនឹងនោះ​បងប្អូន​ដែល​សង្ស័យ​ថា ​ផ្ទុក​មេរោគ​អេដស៍​សូម​ឲ្យ​ចូល​មក​រក​សេវា​ធ្វើតេស្ត​រក​មេរោគ​អេដស៍​។ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជាការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ និង​ព្យាបាល​មេរោគ​អេដស៍​នេះ​គឺ​មិន​គិត​ប្រាក់​នោះ​ទេ ដូចនេះ​សូម​ចូលរួម​ទាំង​អស់​គ្នាដើម្បី​ឲ្យ​ទទួល​សេវា​ព្យាបាល​បាន​ទាន់ពេលវេលា និង​មាន​សុខភាព​ល្អដូច​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        359
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm