ស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ជាជនជាតិឡាវ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងករណីជួញដូរនៅសារធាតុញៀនឆ្លងដែនចូលក្នុងទឹកដីកម្ពុជា។
ករណីចាប់ខ្លួនជនសង្ស័យជាជនជាតិឡាវពាក់ព័ន្ធការជួញដូរគ្រឿងញៀនចំនួន៣កញ្ចប់ធំបានធ្វើឡើងកាលពីម៉ោងជាង១០និង៣០នាទីព្រឹកថ្ងៃទី៣១មិនា២០២១ស្ថិតនៅក្បែស្ពានទីពីរភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
លោកវរៈសេនីយ៏ឯក ផៃ រស្មី ស្នងការរងនគរបាលខេត្តស្ទឹងត្រែងទទួលផែនបទល្មើសគ្រឿងញៀនបានប្រាប់អោយដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះស្រាវជ្រាវតាមដានដោយប្រើពេលវេលាជាច្រើនថ្ងៃទើបគ្របគ្រងសកម្មភាពក្រុមបទល្មើសគ្រឿងញៀនឆ្លងដែន និងឈានដល់ការបង្ក្រាបបានជនសង្ស័យជាជនជាតិឡាវម្នាក់រឹបអូសបាននៅវត្ថុតាងថ្នាំញៀនចំនួន៣កញ្ចប់ធំ ។
លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល
ខេត្តស្ទឹងត្រែងបានឲ្យថា ជនសង្ស័យជាជនជាតិឡាវម្នាក់ ឈ្មោះ ភិត សាម៉ននយ ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅភូមិហាតស៊ូខូន ស្រុកខូង ខេត្តចម្ប៉ាសាក់ប្រទេសឡាវ។
លោកបន្តថា ក្រោយការចាប់ខ្លួនជនជាតិឡាវខាងកម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីត្រួតពិនិត្យ ថ្លឹងទម្ងន់និងធ្វើតេស្តរកសារធាតុញៀនក្រោមវត្តមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រួចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ដ៕អត្ថបទ ៖ ផល្លា

