កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard គ្រង​ជើងឯក​ប្រណាំង​កង់ Tour de France លើកដំបូង​ក្នុង​អាជីព​

2022/07/25 09:30:10 pm        63

​​ប្រណាំង​កង់៖ ​កីឡាករ​​ដា​ណឺ​ម៉ាក Jonas Vingegaard ទីបំផុត​បានក្លាយ​ជា​ជើងឯក​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Tour de France បើទោះជា​ដំណាក់កាល​ចុងក្រោយ​បញ្ចប់​នៅ​ទីក្រុង​ប៉ារីស កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Jasper Philipsen ជា​អ្នកទទួលបាន​ជ័យជំនះ​។

​​ដំណាក់កាល​ទី ២១ ចុងក្រោយ​ដែលមាន​ចំងាយ​ផ្លូវ ១១៦គីឡូម៉ែត្រ កីឡាករ​ប្រណាំង​ឱ្យ​ក្រុម Alpecin-Deceunick, Jasper Philipsen បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ២ ម៉ោង ៥៨ នាទី ៣២ វិនាទី តាម​ដោយ​កីឡាករ​ហូ​ឡង់ Dylan Groenewegen លេខ ២ និង​លេខ ៣ កីឡាករ​ណ័​រវេ​យ Alexander Kristoff ស្ថិតក្នុង​ថេរវេលា​ដូចគ្នា​។ ​​ចំណែកឯ​កីឡាករ​របស់​ក្រុម​ប្រណាំង Jumbo-Visma, Jonas Vingegaard ដែល​កាន់​វេលា​ចំណេញ​ជាង ២ នាទី​មុន​ដំណាក់​ចុងក្រោយ​លើ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស្លូ​វេ​នី Tadej Pogacar នោះបាន​រក្សា​ថេរ​លា​របស់ខ្លួន​ពីលើ​គូ​ជែង Pogacar ២ នាទី ៤៣ វិនាទី​ដើម្បី​គ្រង​ជើងឯក Tour de France ជា​លើកដំបូង​ក្នុង​អាជីព​។

​​Jonas Vingegaard ដែលជា​ជើងឯក​រង​ឆ្នាំមុនបាន​ក្លាយជា​កីឡាករ​ដា​ណឺ​ម៉ាក​ទី​២ ​ប៉ុណ្ណោះ​ដែល​ឈ្នះ​ជើងឯក Tour de France នេះ​បន្ទាប់ពី​កីឡាករ Bjarne Riis ឈ្នះ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ១៩៩៦​។ ​​ដោយឡែក​សំរាប់​ការបែងចែក​ចំណាត់ថ្នាក់​ផ្សេងៗ​ទៀត​រួមមាន Jonas Vingegaard ដដែល​ទទួលបាន​ជ័យលាភី​លេខ ១ និយាយ​លើ​ដំណាក់កាល​ផ្លូវ​ឡើង​ចុះ​ភ្នំ​។ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Wout van Aert ឈ្នះ​ជ័យលាភី​គិត​ជា​ពិន្ទុ​មិនមែន​ថេរវេលា​។ អ្នកការពារ​តំណែង​ជើងឯក Tadej Pogacar ឈ្នះ​ជ័យលាភី​កីឡាករ​វ័យក្មេង​បំផុត​ដែល​ធ្វើ​បានល្អ​ជាងគេ និង​ក្រុម​ប្រណាំង Ineos Grenadiers ឈ្នះ​ជ័យលាភី​ក្រុម​លេខ ១ ដែល​ប្រើ​ថេរវេលា​តិចជាងគេ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        322
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        401

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm