សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​រុស្ស៊ី​បដិសេធ​ថា​ មិន​បង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​នោះ​ទេ

2022/07/25 09:41:25 pm        630

​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ដោយបាន​ច្រានចោល​ពី​ការ​អះអាងថា​ ទីក្រុង​មូ​ស្គូ​បាន​បង្កឱ្យមាន​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​។​ នៅក្នុង​សុន្ទរកថា​ទៅកាន់​ឯកអគ្គរដ្ឋទូត​សម្ព័ន្ធ​អារ៉ាប់​នៅ​ទីក្រុង​គែរ លោក​បាន​និយាយថា ប្រទេស​លោកខាងលិច​កំពុង​បំភ្លៃ​ការពិត​អំពី​ផលប៉ះពាល់​ នៃ​ទណ្ឌកម្ម​លើ​សន្តិសុខ​ស្បៀង​ពិភពលោក​។​

​លោក​បាន​ចោទ​ប្រទេស​លោកខាងលិច​ថា ​បាន​ព្យាយាម​ដាក់​ឥទ្ធិពល​របស់ខ្លួន​លើ​ប្រទេស​ដទៃ​។​ ​ភាគច្រើន​នៃ​ពិភព​អារ៉ាប់ និង​ទ្វីបអាហ្វ្រិកបាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​កង្វះ​គ្រាប់​ធញ្ញជាតិ​ ដែល​បណ្តាលមកពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។​ ​កិច្ចព្រមព្រៀង​សំខាន់​មួយ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សុក្រ ​ដើម្បី​បន្ត​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​នដែល​បាន​ជាប់គាំង​នៅក្នុង​ប្រទេស​នេះ​។​ ​លោក Lavrov បាន​និយាយថា ភាព​ឆេវឆាវរបស់​បណ្តាប្រទេស​លោកខាងលិច​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ បានបង្ហាញ​ពី​ការសន្និដ្ឋាន​សាមញ្ញ​ថា វា​មិនមែន​អំពី​បញ្ហា​អ៊ុយ​ក្រែ​ន​នោះទេ វា​ជា​អនាគត​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​។

បន្ទាប់ពី​កិច្ចពិភាក្សាជាមួយ​លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេស​អេ​ហ្សី​ប លោក Lavrov បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ថា លោកខាងលិច​កំពុង​អូសបន្លាយ​ជម្លោះ ទោះបីជា​ខ្លួន​យល់ថា អ្វី​នៅ​ចុងក្រោយ​នឹង​ទៅជា​យ៉ាងណាក៏ដោយ​។​ ​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​បាន​និយាយថា អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ជាធម្មតា​ផ្គត់ផ្គង់​ច្រើនជាង 40% នៃ​ស្រូវ​សាលី​របស់​អាហ្វ្រិក​។​ ​អេ​ហ្ស៊ី​ប​ជាធម្មតា​ជា​អ្នកប្រើប្រាស់​ច្រើន​នៃ​ស្រូវ​សាលី​អ៊ុយ​ក្រែ​ន​។ កាលពី​ឆ្នាំ2019 ប្រទេស​នេះ​បាន​នាំចូល​ស្រូវ​សាលី 3.62លាន​តោនច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់​។​ ​លោក Lavrov និយាយថា ទណ្ឌកម្ម​របស់លោកខាង​លិច​ដែល​ដាក់​លើ​ប្រទេស​រុស្ស៊ី​ បានធ្វើ​ឱ្យមាន​ទំនោរ​អវិជ្ជមាន​កាន់តែខ្លាំង​ឡើង​នៅក្នុង​ទីផ្សារ​ស្បៀងអាហារ​អន្តរជាតិ ដែល​កើតចេញពី​ជំងឺ​រាតត្បាត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm