វេទិកាសាធារណៈតាមភូមិ-ឃុំ មិនប្រកាន់បក្សនយោបាយ អាចដោះស្រាយបញ្ហារបស់ពលរដ្ឋបានឆាប់

2022/07/25 09:43:43 pm        741

ពោធិ៍សាត់៖ នៅថ្ងៃទី២៤ ខែកក្កដានេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ មានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែកក្កដានេះ។

ឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា​ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្ស​ប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ដែលបានលះបង់ពេលវេលាកម្លាំងកាយកម្លាំងចិត្ត ចូលរួមចុះជួយ​ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាទូទាំងខេត្តពោធិ៍សាត់ រហូតគណបក្សប្រជាជនកម្ពុជា ទទួល​បាន​សំឡេងគ្រាំទ្រ រហូតដល់ទៅ៨៥,២៦ភាគរយ ដែលជាភាគរយខ្ពស់ជាងគេក្នុងក្របខ័ណ្ឌទូទាំង​ប្រទេស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយទទួលបាន​អាសនៈចំនួន​៣១១ ក្នុងចំណោម អាសនៈ សរុបចំនួន៣៤១ ក្នុងខេត្តពោធិ៍សាត់ ដែលស្មើ​នឹង៩១,២០ភាគរយ។

ឯកឧត្តម ក៏បានផ្តល់ជាមតិចំនួន៣០ចំណុចបន្ថែមទៀត ដែលបានដកស្រង់ចេញពីអនុសាសន៍ដ៏ ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញការងារបម្រើប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យកាន់​តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងចំណោមមតិទាំង៣០ចំណុចនេះឯកឧត្តម ស៊ុយ សែម បានសង្កត់ធ្ងន់លើការងារ ដោះស្រាយ​បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយឯកឧត្តម ​បានណែនាំឱ្យក្រុម ការងារ​ចុះជួយតាមមូលដ្ឋាន​ សហការជាមួយអាជ្ញាធរមូលដ្ឋាន ​ត្រូវរៀបចំជាវេទិការសាធារណៈតាមភូមិ-ឃុំ ដោយបើកឱកាសឱ្យប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមបានដោយមិនប្រកាន់បក្សពួក មិនប្រកាន់​បក្សនយោបាយ ដើម្បីអាចចូលរួមបញ្ចេញមតិ សំណូមពរ ក្តីកង្វល់នានាលើការអភិវឌ្ឍក្នុង​មូលដ្ឋាន​ភូមិ-ឃុំ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ​ ហើយក្រុមការងារ ​និងអាជ្ញាធរ ត្រូវតែធ្វើការ​ដោះស្រាយជូនពួក គេឱ្យបានឆាប់រហ័ស ។

ឯកឧត្តម ស៊ុយ សែម បានណែនាំឱ្យមេឃុំ-ចៅសង្កាត់ របស់គណបក្សប្រជាជន ​ដែលទើបទទួល តំណែងត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ ​ដោយភាព​ទន់ភ្លន់​តែម៉ឺងម៉ាត់​ មិនគួរធ្វើ សកម្មភាព​ទាំងឡាយណា​ ដែលអាចធ្វើឱ្យប៉ះពាល់​ដល់​សតិអារម្មណ៍​របស់ប្រជាពលរដ្ឋជាដាច់ខាត ជាពិសេស លើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៕ អត្ថបទ៖ ពៅ ភិរុណ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm