អាជ្ញាធរខេត្តបាត់ដំបង ធ្វើផ្លូវចាក់កៅស៊ូមួយខ្សែ តភ្ជាប់ផ្លូវល្បឿនលឿន នៅស្រុកថ្មគោល

2021/04/27 09:59:58 am        154

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការអភិវឌ្ឍជួសជុលកែលម្អផ្លូវខេត្តមួយខ្សែ ចាក់កៅស៊ូប្រភេទ DBST ដែលផ្លូវនេះ តភ្ជាប់ជាមួយផ្លូវល្បឿនលឿន នៅចំណុចឃុំជ្រៃ ស្រុកថ្មគោល ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរបស់ពលរដ្ឋ កាន់តែងាយស្រួលជាងមុខ។ 

បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មានប្រសាសន៍ថា ផ្លូវនេះឈ្មោះ ១៥៩ បេ១ (159B1) សរុបចំនួន ១៣គីឡូម៉ែត្រ ប៉ុន្តែ ជាជំហានដំបូងគឺធ្វើការចាក់កៅស៊ូចំនួន ១៥០០ម៉ែត្រសិន ដោយមានការដាក់លូវ និងស្ដារប្រឡាយនៅអមផ្លូវ ខណៈសល់ជាង ១១គីឡូម៉ែត្រទៀត ជាផ្លូវក្រាលគ្រួសក្រហម ។

លោកបន្តថា ផ្លូវនេះស្ថិតក្នុងគម្រោងស្នើសុំរបស់មន្ទីរ ក្នុងការជួសជុលកែលម្អឡើងវិញ បន្ទាប់ពីទទួលការប៉ះពាល់ដោយទឹកជំនន់ កាលពីចុងឆ្នាំ២០២០ សរុបចំនួន១៥គម្រោង ដោយផ្លូវផ្សេងៗទៀតក្នុងទីប្រជុំជន បានធ្វើការកែលម្អរួចរាល់ហើយ នៅតែផ្លូវមួយខ្សែនេះ ។

លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវនេះ គឺមានការចូលរួមសហការល្អពីសំណាក់ពលរដ្ឋ រស់នៅអមសងខាងផ្លូវមានទាំងការរុះរើនូវរបងសំណង់នានា តាមការស្នើសុំរបស់អាជ្ញាធរ ខណៈពួកគាត់ក៏បានថ្លែងអំណរគុណ ចំពោះការជួយអភិវឌ្ឍនូវនេះផងដែរ ។

​ក្នុងពេលអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវលេខ១៥៩ បេ១ នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំទៅមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការជួសជុលផ្លូវឲ្យមានគុណភាពល្អ កុំឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ថាអាជ្ញាធរធ្វើផ្លូវខ្ជីខ្ជា ផ្លូវគ្មានគុណភាព ធ្វើឲ្យខាតបង់ថវិកាជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាល ក៏បានជំរុញដល់មន្ទីរ ខិតខំជួសជុលកែលម្អផ្លូវនានា តាមតម្រូវការ និងសូមណូមពររបស់ប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ដើម្បីឲ្យឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់។

​គួរបញ្ជាក់ថា ក្រោយពេលទឹកជំនន់ អាជ្ញាធរខេត្តបាត់ដំបង រួមនឹងមន្ទីរជំនាញ បានធ្វើការជួសជុលកែលម្អផ្លូវជាច្រើនខ្សែ ដែលមានទាំងផ្លូវក្រាលកៅស៊ូប្រភេទ AC ដែលជាផ្លូវមានសភាពរលូនស្រួលធ្វើដំណើរ, ផ្លូវកៅស៊ូប្រភេទ DBST និងផ្លូវក្រាលគ្រួសក្រហម រួមទាំងមានការសាងស្ពាន និងដាក់លូរំដោះទឹក ៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm