
អាមេរិក ៖ មនុស្សពីរនាក់បានស្លាប់ និងយ៉ាងហោចណាស់ 5 នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការបាញ់ប្រហារដោយកាំភ្លើងបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យនៅឧទ្យានមួយកន្លែងក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ជាកន្លែងតាំងពិពណ៌រថយន្តត្រូវបានរៀបចំឡើង។ នាយកដ្ឋាននគរបាលទីក្រុង បាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងប្រហែលម៉ោង 3 និង 50 នាទីរសៀលម៉ោងក្នុងតំបន់។
