អ៊ុយក្រែន ៖ អភិបាលតំបន់បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងជាថ្មីម្តងទៀតមកលើក្រុង Chuhuiv តំបន់ Kharkiv ដោយបានវាយប្រហារលើសាលារៀន និងមជ្ឈមណ្ឌលវប្បធម៌ និងបណ្តាលឲ្យកប់មនុស្សជាច្រើននាក់នៅក្រោមគំនរបាក់បែក។ អភិបាលតំបន់ លោក Oleh Synyehubov បាននិយាយថា មនុស្សបីនាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែការងារសង្គ្រោះនៅបន្ត។ ភូមិ Korobochkyne និងទីប្រជុំជន Pechenihy ត្រូវបានបាញ់ផ្លោងជាច្រើនលើក ដោយលោក Synyehubov បាននិយាយថា អគ្គិភ័យបានឆាបឆេះវាលស្រែមួយកន្លែងក្នុងតំបន់នោះ។ ។
