ព្រះសីហនុ ៖ នាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាន ឈ្មោះ PNS TAIMUR WARSHIP លេខ F-262 បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល០៤ថ្ងៃ គឺចាប់ថ្ងៃទី២៥-២៨ ខែកក្កដា ឆ្នាំ២០២២។
ឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំនាយនាវី និងពលនាវី ទៅទទួលស្វាគមន៍គណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាននោះដែលដឹកនាំដោយវរនាវីឯក MUHAMMAD YARSIR TAHIR ។
នាវាចម្បាំងរបស់ប៉ាគីស្ថាន PNS TAIMUR WARSHIP លេខ F-262 មួយនេះមានបណ្តោយ ១៣៤ ម៉ែត្រ.០១, ទទឹង ១៦ ម៉ែត្រ, ជម្រៅទឹក ៧ ម៉ែត្រ, ទម្ងន់ផ្ទុក ៤០.៤៦ តោន, មាននាយនាវី និងពលនាវិកសរុបចំនួន ១៦៩ នាក់ ក្នុងនោះនាយនាវី ចំនួន ១៦នាក់ និងពលនាវិកចំនួន ១៥៣ នាក់៕ ដោយ៖ គង់ ឌិន







