អ៊ុយក្រែន៖ ក្រុមហ៊ុនឧស្ម័នរដ្ឋរបស់រុស្ស៊ីកាលពីថ្ងៃចន្ទបានប្រកាស ពីការកាត់ផ្ដាច់ក្នុងចំនួនដ៏ច្រើនដែលពុំបានរំពឹងទុកក្នុងការផ្គត់ផ្គង់ទៅកាន់អឺរ៉ុប ដែលឲ្យអ៊ុយក្រែនអំពាវនាវដល់លោកខាងលិចឲ្យចាត់វិធានការ ជុំវិញសង្គ្រាមឧស្ម័ន។

ការប្រកាសកាត់ផ្ដាច់ឧស្ម័ននេះមានឡើង ស្របពេលមានក្ដីសង្ឃឹមកាន់តែច្រើននៃការនាំចេញឡើងវិញ នៅសប្ដាហ៍នេះលើទំនិញដ៏សំខាន់មួយផ្សេងទៀតនោះគឺគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងប្រកបដោយផ្លែផ្កាមួយ ដែលត្រូវបានហៅថាជាបញ្ហាដោយការវាយប្រហារពីសំណាក់ក្រុង Moscow លើកំពង់ផែដ៏សំខាន់ Odesa។ Gazprom ដែលជាក្រុមហ៊ុនថាមពលខ្នាតយក្សរបស់រុស្ស៊ីបាននិយាយថា ខ្លួនបានកាត់ផ្ដាច់ការបង្ហូរឧស្ម័នប្រចាំថ្ងៃទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឧស្ម័ន Nord Stream រហូតដល់ ៣៣លានម៉ែត្រត្រីគុណប្រមាណ ២០% នៃសមត្ថភាពរបស់បំពង់បង្ហូរឧស្ម័នចាប់ពីថ្ងៃពុធនេះ។
ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងផ្អាកប្រតិបត្តិការមួយក្នុងចំណោមទួរបីនចំនួន២ ដែលកំពុងប្រតិបត្តិការចុងក្រោយដោយសារលក្ខខណ្ឌបច្ចេកទេសម៉ាស៊ីន។ ប្រទេសអាល្លឺម៉ង់ដែលពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី ប៉ុន្តែបានព្យាយាមកាត់បន្ថយបន្តិចម្ដងៗ ក្រោយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈបាននិយាយថា គ្មានការហេតុផលផ្នែកបច្ចេកទេសណាមួយសម្រាប់ការកាត់ផ្ដាច់នេះទេ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការកាត់ផ្ដាច់នេះបានបង្ហាញថា អឺរ៉ុបគួរតែបន្ថែមទណ្ឌកម្មលើរុស្ស៊ីឲ្យធ្ងន់ធ្ងរជាងនេះទៀត៕
អត្ថបទ៖ សុខមាន