ប្រធាន​សហព័ន្ធ​ថា កីឡា​គុន​ដាវ​មានការ​ទទួលស្គាល់ និង​រីកចម្រើន​ច្រើនជាង​មុន

2022/07/26 05:08:30 pm        87

​​គុន​ដាវ​៖ ឯកឧត្តម តែ ឡូ​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​មើលឃើញ​វិស័យ​កីឡា​មួយ​នេះកំពុងមាន​ភាព​រីកចម្រើន និង​ការទទួលស្គាល់​កាន់តែ​ទូលំទូលាយ​ជាង​មុន បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២២ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅ​សាល​ដំបូង​ទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

​ប្រធាន​សហព័ន្ធ​ដដែល​បា​ន​គូសបញ្ជាក់ថា ការប្រកួត​ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៥៥​នាក់មកពី ១១ក្លិបតាម​រាជធានី​-​ខេត្ត​មួយចំនួន។ ប៉ុន្ដែ​ចំនួន​នេះមាន​កើន​គួរ​ឲ្យ​កត់សម្គាល់ពិសេស​ក្លិប​ចូលរួម បើ​ធៀប​កាលពី​សហព័ន្ធ​ទើប​កកើត​ដំបូងមាន​ក្លិប​ចូលរួម​ប្រមាណ ២ ឬ ៣​ក្លិប​ប៉ុណ្ណោះ។​ ​តាមរយៈ​នេះ ឯកឧត្តម​បានចាត់ទុក​ជាស​ញ្ញា​វិជ្ជមាន​មួយ នៃ​ភាព​រីកចម្រើន​របស់​វិស័យ​កីឡា​គុន​ដាវ​កម្ពុជានាពេល​បច្ចុប្បន្ន ហើយ​ឯកឧត្តម​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត វិស័យ​កីឡា​មួយ​នេះនឹង​កាន់តែ​ផុលផុស​នៅ​ទូទាំងប្រទេស ដើម្បី​លុបបំបាត់​ការយល់​ខុស​របស់​អាណាព្យាបាល​មួយចំនួនមកលើ​សហព័ន្ធ ក៏ដូចជា​កីឡា​គុន​ដាវ។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡាបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សហព័ន្ធ និង​ដៃគូ​សហការដែល​បាន​ខិតខំ​រៀបចំ និង​គាំទ្រ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះ ពិសេស​ជំរុញ​ការអភិវឌ្ឍន៍ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះមុខ​រាជរដ្ឋាភិបាល ដើម្បី​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​

​ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តមបាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធបន្ដ​ការ​ខំប្រឹង​បន្ថែមទៀត ទាំង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ពិសេស​មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនីដើម្បី​ត្រៀម​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ប្រកបដោយ​ភាពជោគជ័យនា​ឆ្នាំក្រោយ។​ ​សម្រាប់​ការប្រកួត​កីឡា​គុន​ដាវ​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃដែល​ប្រកួត​លើ ៦​វិញ្ញាសា។ ជា​លទ្ធផល​ក្លិប​ហូ​សា​ណាដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៤ ប្រាក់ ១ និង​សំរឹទ្ធ ៤ ខណៈ​ក្លិប​សន្ធរម៉ុកឈរ​លេខ​២ ដណ្ដើមបាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ និង​ក្លិប​ផេ​ន​ដាឈរ​លេខ​៣ ដណ្ដើមបាន​មេដាយមាស ១ និង​ប្រាក់ ១​គ្រឿង៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm