បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតាឆ្នាំនេះ ក្រៅពីការការពារសន្តិសុខដោយមនុស្ស និងឧបករណ៍ផ្សេងៗ ឧបករណ៍ដ្រូននឹងដើរតួជាផ្នែកមួយនៃប្រព័ន្ធការពារសន្តិសុខរបស់កីឡដ្ឋាននីមួយៗ។

ឧបករណ៍ដ្រូនកន្លងមកមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅកីឡដ្ឋានបាល់ទាត់អំឡុងការប្រកួតឡើយ តែនៅពេលនេះ FIFA រួមជាមួយកាតាបានព្រមព្រៀងគ្នាក្នុងអនុញ្ញាតឱ្យប្រើប្រាស់ដ្រូន ដើម្បីការពារប្រសិនបើមិនឧបករណ៍ដ្រូន អនាមិកណាមួយចូលមកកាន់ទីលាន តាមរយៈការប៉ុនប៉ងបំផ្ទុះគ្រាប់បែក រឺការសរសេរពាក្យតវ៉ាណាមួយ។ ក្រុមហ៊ុនទទួលបន្ទុកលើការគ្រប់គ្រងដ្រូននេះគឺ Fortem Technologies ពោលគឺឧបករណ៍ដ្រូននៃការគ្រប់គ្រងរបស់ Fortem និងបាញ់ទំលាក់ដ្រូនអនាមិកភ្លាមៗមិនឱ្យទៅក្បែទីលានប្រកួត រឺកីឡដ្ឋានបានឡើយ។
យ៉ាងណាក្តី Fortem Technologies បានបញ្ជាក់ថា នេះជាផ្នែកមួយនៃការពារប្រព័ន្ធសន្តិសុខតាមដែលអាចធ្វើទៅបាន តែមិនមែនបានន័យថា អាចទប់ស្កាត់ការប៉ុនប៉ងរបស់ក្រុមភេវរជនបានទាំងស្រុងនោះទេ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅទឹកដីកាតាដែលជាលើកដំបូងនៅលើទឹកដីមជ្ឈិមបូព៌ា នឹងចាប់ផ្តើមនៅអំឡុងខែវិច្ឆិកាដល់ខែធ្នូចុងឆ្នាំនេះ៕
អត្ថបទ៖នាង សុភាវុធ