រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសត្រូវបានរងការវាយប្រហារ ក្នុងពេលមានការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច។
លោក Putin បាននិយាយអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមបណ្តាញអ៊ីនធឺណិត ស្តីពីការអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍ថា នៅក្នុងកាលៈទេសៈនៃការដាក់ទណ្ឌកម្ម ខ្ញុំចង់និយាយថា ការសម្រេចចិត្តស្ទាក់ស្ទើរពីអតីតដៃគូលោកខាងលិចរបស់យើង ដោយសារតែពួកគេមិនព្រមធ្វើការជាមួយយើង សម្ពាធនយោបាយដ៏ទូលំទូលាយលើក្រុមហ៊ុនពាណិជ្ជកម្ម វិស័យដឹកជញ្ជូនតាមផ្លូវអាកាសបាននឹងកំពុងរងការវាយប្រហារ។
លោកបាននិយាយដែរថា រុស្ស៊ីអាចមើលឃើញការធ្លាក់ចុះជាក់លាក់នៃការធ្វើចរាចរណ៍តាមផ្លូវអាកាស។ ទោះជាយ៉ាងណានៅពេលស្វែងរកគ្រឹះរឹងមាំ កំណើនការធ្វើចរាចរណ៍មានភាពជាក់ស្តែង ជាពិសេសទាក់ទងនឹងការសម្រេចចិត្តលើការគាំទ្រ និងស្ថិរភាពតម្លៃសំបុត្រ។ ជាផ្នែកនៃទណ្ឌកម្មបន្ទាប់ពីប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ី ប្រទេសលោកខាងលិចបានដាក់បម្រាមលើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ហោះហើរទៅកាន់គោលដៅនានានៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត៕
អត្ថបទ៖ ប៊ុនថន