សហរដ្ឋអាមេរិក៖ លោកស្រី Sheila Jackson Lee សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កំពុងអំពាវនាវឱ្យមានវ៉ាក់សាំងជំងឺអុតស្វាផលិតនៅសហរដ្ឋអាមេរិក។ សមាជិកសភារដ្ឋតិចសាស់បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីកំពុងបង្កើនការជូនដំណឹង ព្រោះលោកស្រីចង់ឱ្យយើងទាំងអស់គ្នាត្រៀមខ្លួន ចង់ឱ្យប្រទេសជាតិត្រូវត្រៀមខ្លួនជាមុន។

ជំងឺអុតស្វាគឺជាជំងឺរាតត្បាតនៅក្នុងតំបន់នៃទ្វីបអាហ្វ្រិក ប៉ុន្តែនៅឆ្នាំនេះមានករណីច្រើនជាង ១៥,០០០ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសដែលគ្មានជំងឺនេះក្នុងប្រវត្តិសាស្ត្រ។ នៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ករណីឆ្លងភាគច្រើនបានកើតឡើងចំពោះបុរសដែលរួមភេទជាមួយបុរស ទោះបីជាមន្ត្រីសុខាភិបាលបានបញ្ជាក់ថា នរណាក៏អាចឆ្លងវីរុសនេះដែរ។ បន្ថែមករណីជំងឺលើកុមារ ២នាក់ មន្ត្រីសុខាភិបាលបាននិយាយថា ពួកគេបានដឹងថា ស្ត្រីយ៉ាងហោចណាស់ ៨នាក់ក្នុងចំណោមករណីជាង ២,៨០០ករណីនៅសហរដ្ឋអាមេរិកដែលត្រូវបានរាយការណ៍រហូតមកដល់ពេលនេះ៕
អត្ថបទ៖ ប៊ុនថន