រត់ផ្លោះរបង៖ កីឡាការិនីនីហ្សេរីយ៉ា Tobi Amusan បានបំបែកកំណត់ត្រាពិភពលោករត់ផ្លោះរបង ១០០ម៉ែត្រក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកនៅសហរដ្ឋអាមេរិក។

កីឡាការិនីនីហ្សេរីយ៉ាវ័យ ២៥ឆ្នាំរូបនេះធ្វើបានក្នុងថេរវេលា ១២.១២វិនាទី មុនពេលយកឈ្នះមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រ។ កំណត់ត្រាចាស់នៃវិញ្ញាសារត់ ១០០ម៉ែត្រផ្លោះរបងនេះគឺ ១២.២០វិនាទីដែលធ្វើបានកាលពីឆ្នាំ២០១៦ ដោយកីឡាការិនីអាមេរិក Kendra Harrison។ វិញ្ញាសានេះកីឡាការិនីមកពីចាម៉ៃកា Britany Anderson ទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅកីឡាការិនីព័រតូរីកូជើងឯកអូឡាំពិក Jasmine Camacho Quinn។ មុនព្រឹត្តិការណ៍ពិភពលោកនេះ Tobi Amusan ក៏ទើបតែបំបែកកំណត់ត្រាទ្វីបអាហ្វ្រិកដែរក្នុងថេរវេលា ១២.៤០វិនាទីកាលពីថ្ងៃសៅរ៍៕
អត្ថបទ៖នាង សុភាវុធ